គម្រោងសាងសង់ស្ពានកម្ពុជា-ឡាវនៅពុំទាន់មានផែនការលម្អិតនៅឡើយទេ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ នៅតែមិនទាន់មានផែនការលម្អិតនិងដំណើរការទៅមុខនៅឡើយទេ ទោះបីមានកិច្ចព្រមព្រៀងរវៀងរដ្ឋាភិបាលទាំងពីរ តាំងពីចុងឆ្នាំ ២០១៨ ក៏ដោយ។ នេះបើយោងតាមការឆ្លើយតាមសារអេឡិចត្រូនិច របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាមួយទស្សនាវត្តី សំណង់ និងអចលនទ្រព្យ។

គម្រោងខាងលើនេះ គឺមានទីតាំងស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាប់នឹងព្រំប្រទល់ឡាវត្រង់ ខេត្តចំប៉ាស័ក្តិ។ កិច្ចព្រមព្រៀងក្នុងការសាងសង់ស្ពាននេះត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសកិច្ចប្រជុំក្នុងការចុះកិច្ចហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៤ កាលពីកាលពីខែធ្នូ ឆ្នាំ ២០១៨ កន្លងមកនេះ។

សារព័ត៌មាន Fresh News បានលើកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គួរតែត្រូវបានសប្បាយរីករាយ …ក្រៅពីការតភ្ជាប់អគ្គិសនី យើងបានឯកភាពគ្នា លើការតភ្ជាប់ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ពីខេត្តព្រះវិហារ និងខេត្តចំប៉ាស័ក្តិ ដែលផ្តល់ឱកាសឲ្យប្រជាជនទាំងសងខាង ងាយស្រួលក្នុងការធ្វើទំនាក់ទំនងគ្នា»។

បើគម្រោងនេះដំណើរការតាមការប្រកាសពិតមែន ស្ពាននេះគឺនឹងមានផលល្អចំពោះការអភិវឌ្ឍខេត្តព្រះវិហារ ក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែមានភាពរឹងមាំ និងស្អិតរមួត ជាពិសេសគឺការបើកលំហរសេដ្ឋកិច្ចឆ្លងដែន និងការវិនិយោគ រវាងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ដោយឡែក បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាមួយទស្សនាវត្តី សំណង់ និងអចលនទ្រព្យ ឯកឧត្តមបានមានប្រសាសន៍ថា គម្រោងខាងលើមិនទាន់បានកំណត់ផែនការលម្អិត កញ្ចប់ថវិកា ក៏ដូចជាពេលវេលាសាងសង់ច្បាស់នៅឡើយទេ។ នេះគ្រាន់តែជាគម្រោងដែលរដ្ឋាភិបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]