គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ សម្រេចបាន​៤៤ភាគរយ

គម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​សម្រេចបាន​៤៤​ភាគរយហើយ​បើគិត​ត្រឹមដំណាច់​ខែកញ្ញាឆ្នាំ​២០២២​នេះ ដែលក្រុមហ៊ុន កំពុងពន្លឿនការសាងសង់ឱ្យចប់ជាស្ថាពរនៅខែមីនាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិលបានឱ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ក្រុមហ៊ុនកំពុងបន្តការងារសាងសង់តាមការគ្រោងទុក។

ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា ថ្លែងថា៖ “ក្រុមហ៊ុនកំពុងដំណើរការទៅតាមកម្មវិធី មកដល់ពេលនេះ ក្រុមហ៊ុនសម្រេចបាន៤៤ភាគរយ នៅដំណាច់ខែ៩នេះ ហើយខែមិនា ឆ្នាំ២០២៣ នឹងបញ្ចប់ការសាងសង់ និងខែតុលា ឆ្នាំ២០២៣ នឹងដាក់ឱ្យដំណើរការ”។

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុប ចំនួន៣៦ខែ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។ (អានបន្ថែម)

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរនេះ មានទីតាំង​នៅលើ​ផ្ទៃដី​ទំហំ​៧០០​ហិកតា ស្ថិតក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ចម្ងាយ​ប្រហែល​៤០ គីឡូម៉ែត្រពី​រមណីយដ្ឋាន​អង្គរ​និង​ប្រហែល​៥០ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប ​។

​នៅពេល​ដាក់ឱ្យ​ដំណើរ​ការដែល​គ្រោង​ធ្វើ​នៅ​ខែតុលា ឆ្នាំ​២០២៣ នេះ​អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​ប្រមាណជា ​៧​លាន​នាក់​ក្នុង​មួយឆ្នាំ​។​​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]