កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
គម្រោងស្ដារផ្លូវជាតិលេខ ៣ កំពត-វាលរេញ កំណាត់ ២០គីឡូម៉ែត្រ បែបស៊ីជម្រៅ បច្ចុប្បន្ននៅរង់ចាំថវិកាពីចិននៅឡើយ ទោះការសិក្សារួចរាល់ហើយក្ដី។ ប៉ុន្តែ ក្នុងអំឡុងពេលរង់ចាំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សន្យាថានឹងជួសជុលជាបណ្ដោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើរ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចចុះពិនិត្យផ្លូវជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម ថា៖ «ផ្លូវកំពត-វាលរេញ កំណាត់២០ គីឡូម៉ែត្រនេះ ជាផ្លូវមានគ្រឹះជាដីស្អុយ ដែលខូចហើយខូចទៀត ទោះជួសជុលច្រើនដងក្ដី ដោយធនាគារពិភពលោកផង កូរ៉េផង និងរដ្ឋាភិបាលផ្ទាល់ ក៏នៅតែមិនជាប់បានយូរ ហើយបច្ចុប្បន្នមានសំបុកមាន់ជាច្រើន»។
«បញ្ហាផ្លូវនេះគឺកាន់តែធ្ងន់ក្រោយផ្លូវជាតិលេខ ៤ បើកការដ្ឋានពង្រីក ហើយចរាចរណ៍ត្រូវបានបង្វៀងមកផ្លូវជាតិលេខ ៣ ដូច្នេះផ្លូវនេះកាត់តែស្ទះ និងពិបាក» ឯកឧត្តមបន្ដ។
ជាក់ស្ដែង ក្រសួងបានឯកភាពជាមួយនឹងក្រុមហ៊ុនCRBC រួចហើយ។ ក្រុមហ៊ុនក៏បានសិក្សារួចហើយដែរ ដែលនឹងប្រើវិធីសាស្រ្ដវាយសសរគ្រឹះ ជម្រៅ១៨ ម៉ែត្រ ក្នុងដីភក់ស្អុយនោះ ដោយបែកចែកជា ២ ដំណាត់។ (អានបន្ថែម)
«ផ្លូវត្រឹម២០ គម ពិតមែន តែយើងជួសជុលបែបស្ដង់ដាឱ្យរឹងមាំជាប់បានយូរ ដូច្នេះយើងគ្រោងចំណាយ ៦០ ទៅ ៧០លានដុល្លារ។ ក្រសួងសេដ្ឋកិច្ចបានស្នើទៅមិត្តចិនហើយ ពេលនេះនៅរង់ចាំចម្លើយ។ ដូច្នេះ ពេលកំពុងចាំនេះ ក្រសួងនឹងខិតខំប្រឹងប្រែងរកថវិកាមកជួសជុលបណ្ដោះអាសន្នសិន ដើម្បីសម្រួលចរាចរណ៍» ឯកឧត្តម មានប្រសាសន៍។