កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
គម្រោងស្តារស្ទឹងព្រែកត្នោត ដើម្បីជួយរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៦៤ ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមបានបញ្ជាក់ថា នេះជាការគិតគូររំដោះទឹក ១៣៥០ ម៉ែត្រគូបក្នុងមួយវិនាទី នៅចំនុចទំនប់ ៧មករា…ដើម្បីធ្វើយ៉ាងណាការពាររាជធានីភ្នំពេញពីទឹកជំនន់ព្រែកត្នោត និងផ្នែកខ្លះទៀតនៃខេត្តកណ្តាល។
ឯកឧត្តម បានបន្ថែមថា «មកដល់ពេលនេះ គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៦៤ភាគរយហើយ ចឹង! យើងកំពុងតែបន្តបន្ថែមទៀតលើការងារមួយចំនួន ប៉ុន្តែការងារដែលសំខាន់នៅពេលនេះ គឺយើងត្រូវត្រៀមការពារជំនន់នៅខែ៩ ខែ១០ ខាងមុខនេះ សង្ឃឹមថាមិនអីចុះសម្រាប់ឆ្នាំនេះ »។
គួរជម្រាបថា ដើម្បីរំដោះទឹកជំនន់នៅស្ទឹងព្រែកត្នោតនេះ ក្រសួងបានបង្វែរការសាងសង់ទំនប់អាងទឹកចំនួន ៣ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ នោះរួមមាន
គម្រោងស្ដារឡើងវិញនូវស្ទឹងព្រែកត្នោត ក្នុងគោលបំណងកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់ ដែលតែងតែយាយីដល់រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹក ស្ទឹងព្រែក ត្នោត។
ស្ទឹងព្រែកត្នោត គឺជាស្ទឹងដ៏វែងមួយក្នុងប្រទេសកម្ពុជាដោយហូរចេញពីតំបន់ជួរភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ព្រំប្រទល់ខេត្តកោះកុង ហូរឆ្ពោះទៅ ចូលទន្លេបាសាក់ តាមរយៈព្រែកកំពឹស ដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។