គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំតម្លៃ ២៧លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានហើយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មខ្នាតធំ នៅជើងឯក តម្លៃជាង ២៧លានដុល្លារ ក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីចុងខែឧសភា កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែវិច្ចិកា ឆ្នាំ២០២៣។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះ។

ការអនុវត្តគម្រោងបែងចែកជា ៤ ដំណាក់កាល រួមមាន៖

១-ចាក់ដីបំពេញដីទំហំប្រមាណ ៣ហិកតា នៅក្នុងសង្កាត់ចាក់អង្រែលើ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

២-សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ

៣-សាងសង់សំណង់ និងបំពាក់ម៉ូទ័របូមទឹកកខ្វក់ នៅអាងបង្ហៀរទឹកចេញពីស្ថានីយបូមទឹកបឹងត្របែក

៤-ចាក់ដីសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយប្រវែង ១,៧ គីឡូម៉ែត្រ និងទទឹង១០ម៉ែត្រ ជីកដាក់បំពង់លូដែកទំហំ 0,៣០ម៉ែត្រ និងប្រវែង១,៨៤គីឡូម៉ែត្រ ក៏ដូចជាសាងសង់ប្រព័ន្ធបូមទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្ម។

គម្រោងនេះទៀតសោត កំពុងសាងសង់ដោយក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture ដែលបានឈ្នះការដេញថ្លៃកាលបីខែមេសា កន្លងមកនេះ។ (អានបន្ថែម)

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា គម្រោងនេះមានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក អនាម័យ និងបរិស្ថាន នៃតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញបឹងជើងឯក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]