គម្រោងស្ថាបនាកំពង់ផែថ្មីតម្លៃជាង ៨លានដុល្លារនៅកំពត ដើរយឺតជាងផែនការទៀតហើយ

កំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ នៅខេត្តកំពត ទំនងជាត្រូវពន្យារពេលបញ្ចប់ការសាងសង់ម្តងទៀតហើយ ដោយសារបញ្ហាកង្វះពលករ និងសម្ភារៈសំណង់ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ ទោះ ក្រោយយឺតយ៉ាវជាច្រើនលើកច្រើនសារ។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារក្រសួងទទួលបន្ទុក បានចុះពិនិត្យការវិត្តន៍នៃការសាងសង់កាលពីដើមសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីការត្រួតពិនិត្យនេះនៅឡើយទេ។

ឯកឧត្តម ថ្លែងថា៖ «ក្នុងការបរិបទកូវិដ១៩ បែបនេះ ដំណើរការត្រូវអាក់ខាន កាត់បន្ថយកម្មករ ដូច្នេះ ប្រហែលជាត្រូវពន្យាពេលបញ្ចប់គម្រោង»។

ប្រភពដដែលបានឱ្យដឹងថា បច្ចុបន្នគម្រោងសម្រេចបានត្រឹមប្រមាណ ៧៥% ប៉ុណ្ណោះ ដែលយឺតជាផែនការ។ ជាក់ស្ដែងគម្រោងនេះ គួរតែបញ្ចប់តាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែយឺតយាវដោយសារវិបត្តិកូវីដ។

ដូច្នេះ កាលពីខែមករា កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យការដ្ឋានដោយផ្ទាល់ ហើយជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនបញ្ចប់ឱ្យបានក្នុងខែមិថុនា នេះ។ (អានបន្ថែម)

យ៉ាងណាក្ដី ក្រុមហ៊ុននៅតែមិនទាន់បញ្ចប់ ដោយនឹងពន្យារដល់ទៅចុងឆ្នាំ ២០២១ ឬយឺតយ៉ាវជាងនេះ។

គួរបញ្ជាក់ថា កំពង់ផែនេះកំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ ហិកតា ដែលមានជម្រៅ ៤,៥ ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីតម្លៃជាង ៨ លានដុល្លារ។ (អានបន្ថែម)

ក្រោយបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងអាចឱ្យនាវាដឹកអ្នកដំណើរពី ៣០០ ទៅ ៤០០ នាក់ ចូលចតបាន។ លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]