គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំ សិក្សាចប់ ក្រសួងកំពុងជ្រើសរើសប្លង់ ១ ចេញពីជម្រើស ៣

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជ្រើសរើសប្លង់ ១ ចេញពីប្លង់សាងសង់ស្ពានស្វាយជ្រុំចំនួន ៣ ដែលក្រុមការងារប្រទេសកូរ៉េខាងត្បូងទើបតែបញ្ចប់ការគូសប្លង់ និងដាក់ជូនក្រសួងដើម្បីពិនិត្យ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៩ កុម្ភៈថា ភាគីកូរ៉េខាងត្បូង បានផ្តល់នូវប្លង់ស្ពានស្វាយជ្រុំចំនួន ៣ ខុសគ្នា ហើយក៏មានតម្លៃខុសៗគ្នាផងដែរ។

ឯកឧត្តម ថា៖ «ក្រសួងកំពុងរើសម៉ូតស្ពានប្រភេទណា ដែលល្អ ចំណេញ និងសាកសម្យនឹងស្ថានភាពក្រុងភ្នំពេញ»។

ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតពីលក្ខណៈ និងតម្លៃនៃស្ពានទាំង ៣ ប្រភេទនេះទេ។

គួរបញ្ជាក់ថា កាលពីខែមករា ឯកឧត្តម ធ្លាប់ឱ្យដឹងថា ស្ពានមានជម្រើស ២ ទីតាំង ។

ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]