គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៧ គម្រោង តម្លៃជិត ៦ ពាន់លានដុល្លារ នឹងត្រូវអនុវត្តនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១

រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសចាប់ផ្តើមគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯកជន-រដ្ឋ (public-private project) ធំៗ ចំនួន ៧ ដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ ដើម្បីទាក់ទាញវិនិយោគិនឯកជនថ្មីៗ បន្ថែមទៀតនៅដើមឆ្នាំ ២០២១ ។

លោក Eko“ Heri” Djoeli Heripoerwanto អគ្គនាយកហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៃក្រសួងសាធារណការឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅឆ្នាំ ២០២១ យើងនឹងចាប់ផ្តើមដំណើរការលទ្ធកម្មសម្រាប់ផ្លូវចំនួន ៦ ដែលមានប្រវែងប្រមាណ ២០៨.៧ គីឡូម៉ែត្រ និងគម្រោងប្រព័ន្ធទឹកស្អាតផងដែរ។ ប្រសិនបើ គម្រោងដំណើរការទៅរលូន យើងអាចអនុវត្តដំណើរការសម្រាប់គម្រោង ផ្សេងៗទៀត ដែលបានដាក់ចូលក្នុងផែនការយើងទាំងអស់ដែរ»។

ក្រសួងសាធារណការ និងលំនៅឋានឥណ្ឌូនេស៊ី បានព្យាករណ៍ថា ថវិការដ្ឋនឹងរ៉ាប់រងលើគម្រោងនេះស្ទើរតែ ៣០% នៃថវិកាអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០២៤។ ហើយគម្រោងទាំងនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥៨ ដែលកំពុងដំណើរការ។

ទោះបីជាសេដ្ឋកិច្ចឥណ្ឌូនេស៊ីមានការធ្លាក់ចុះដោយសារជំងឺកូវីដ ១៩ ក្ដី ក៏គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី នៅតែទាក់ទាញវិនិយោគិនឯកជន និងនៅតែរក្សាសុទិដ្ឋិនិយមរបស់ខ្លួនជានិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]