គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ជាប់ឈ្មោះក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលឈានមុខ ប្រចាំឆ្នាំ២០២២
អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសនៅថ្ងៃទី ១៥ វិច្ឆិកា ទៅតាមចំណាត់ថ្នាក់នៃពាន់រង្វាន់ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន Bentley
ក្រុមហ៊ុន Bentley System ដែលជាក្រុមហ៊ុនផលិត Software វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ល្បី បានប្រកាសគម្រោងជាច្រើននៅអាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌា ជប៉ុន សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលជាប់នៅក្នុងវគ្គជម្រុះចុងក្រោយនៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលសាកល ប្រចាំឆ្នាំ២០២២ (Going Digital Awards 2022) របស់ក្រុមហ៊ុន Bentley។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះ បានផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធី Bentley ដែលឈានមុខគេសម្រាប់ការងារ ឌីហ្សាញ សាងសង់ និងប្រតិបត្តិការ ក្នុងវិស័យសំណង់ហេដ្ឋាសម្ព័ន្ធទូទាំងសាកលលោកចូលរួម។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ បានជ្រើសរើសបេក្ខភាពគម្រោងចុងក្រោយចំនួន ៣៦គម្រោង ក្នុងចំណោមគម្រោងជាង ៣០០ ដែលស្នើដោយក្រុមហ៊ុនចំនួន ១៨០ មកពី ៤៧ ប្រទេស ដែលរួមមាន ១២ ប្រភេទ នៃពានរង្វាន់ប្រចាំ។
ពានរង្វាន់ Going Digital Awards នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគឺអាចចូលទៅអានបន្ថែមតាមរយៈ តំណភ្ជាប់នេះ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បីស្វែងយល់អ្នកនៅពីក្រោយគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនេះ អំពីប្រវត្តិ និងភាពជឿនលឿនផ្នែកឌីជីថលដែលពួកគេសម្រេចបាន និងមិនធ្លាប់មាន។
គម្រោងដែលជាប់ឈ្មោះជាអ្នកជម្រុះចុងក្រោយសម្រាប់ឆ្នាំ 2022 Going Digital Awards ប្រចាំតំបន់អាស៊ីអាគ្នេយ៍ រួមមានដូចជា៖
កម្មវិធីសំណង់អគារសាធារណៈ និងទីក្រុង
គម្រោង PLATEAU ជាគម្រោងទីក្រុងគំរូ 3D របស់ក្រុមហ៊ុន Kokusai Kogyo Co., Ltd., ដ៏ធំមួយក្នុងប្រទេសជប៉ុន នៃទីក្រុង Numazu និង Kaga ក្នុងខេត្ត Shizuoka និងខេត្ត Ishikawa។
គម្រោង PLATEAU បង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍគំរូទីក្រុង 3D ខ្នាតធំរបស់ប្រទេសជប៉ុន ដើម្បីបង្ហាញទិន្នន័យលម្អិត និងបើកទូលាយសម្រាប់សកម្មភាពទីក្រុង និងការគ្រប់គ្រងទីក្រុងដ៏ឆ្លាតវៃមួយ។ ក្រុមហ៊ុន Kokusai Kogyo បានជ្រើសរើសកម្មវិធី MicroStation ដើម្បីបង្កើតគំរូ 3D ជាមួយនឹងកម្រិតលម្អិតដែលមិនធ្លាប់មានពីមុនមកសម្រាប់ទីក្រុងចំនួន ១៧ ទូទាំងប្រទេស។ តាមរយៈកម្មវិធីរបស់ Bentley វាបានបង្កើនប្រសិទ្ធភាពលំហូរការងារ ដោយកាត់បន្ថយម៉ោងប្រមាណ ៥០% និងជាកន្លែងផ្ទុកគំរូទិន្នន័យកម្រិតខ្ពស់ដែលអាចទាញយកតាមរយៈ Cloud។ បច្ចេកវិទ្យានេះបានផ្តល់នូវគំរូ 3D យ៉ាងលម្អិត ដោយសម្រេចបាននូវគំរូដូចរូបពិតៗជាងអ្វីដែលធ្លាប់ធ្វើពីមុនមក ដោយវានឹងជួយលើកកម្ពស់ការគ្រប់គ្រងទីក្រុងឆ្លាតវៃទូទាំងប្រទេសជប៉ុន។
គំរូរូបភាពបង្ហាញយ៉ាងលម្អិតអំពីអគារមួយក្នុងទីក្រុង Kokusai Kogyo
កម្មវិធីភូគព្ភសាស្រ្ត
គម្រោងទំនប់វារីអគ្គិសនី Semantok ស្ថិតក្នុងខេត្ត Nganjuk ភាគខាងកើតកោះ Java ឥណ្ឌូនេស៊ី របស់ក្រុមហ៊ុន PT Hutama Karya (Persero)
ក្រុមហ៊ុន PT Hutama បានជ្រើសរើសកម្មវិធី ContextCapture និង SYNCHRO ដើម្បីអនុវត្តគំរូជាក់ស្តែង និងសំណង់សប្បនិមិត្ត ដោយបង្កើតទំនប់ដែលអាចកាត់បន្ថយការហូរទឹកជន់ ធានានូវលទ្ធភាពប្រើប្រាស់ទឹក និងបង្កើនផលិតភាពកសិកម្មក្នុងស្រុក ១៨៦% គួបផ្សំជាមួយប្រព័ន្ធព័ត៌មានគ្រប់គ្រងគម្រោង និងប្រព័ន្ធ GIS ដែលគេមាន វាបានផ្តល់នូវការយល់ដឹងជាក់ស្តែងអំពីលក្ខខណ្ឌការងារ និងទិដ្ឋភាពទូទៅនៃគម្រោងទាំងមូលសម្រាប់ការគ្រប់គ្រងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការប្រើប្រាស់ PLAXIS បានដោះស្រាយបញ្ហាគ្រឹះសំណង់ និងការជីកយកថ្ម ដោយសន្សំសំចៃថវិកាសរុបចំនួន ៣,៨ លានដុល្លារអាមេរិក សម្រាប់ការងារខុសត្រូវកែឡើងវិញ។ ដំណោះស្រាយឌីជីថលរួមបញ្ចូលគ្នារបស់ Bentley បានសន្សំពេល ១៨៣ ថ្ងៃ ក្នុងកាលវិភាគសាងសង់ និងផ្តល់មូលដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលក្នុងអំឡុងពេលប្រតិបត្តិការ និងការថែទាំ។
គំរូរូបភាពបង្ហាញពីគម្រោងទំនប់ Semantok Dam របស់ក្រុមហ៊ុន PT Hutama Karya
កម្មវិធី ដំណើរការ និងបង្កើតថាមពល
គម្រោងទំនើបកម្មវារីអគ្គិសនី Bakun ជាមួយនឹងឌីជីថលភ្លោះ របស់ក្រុមហ៊ុន Sarawak Energy Berhad
ក្រុមហ៊ុន Sarawak Energy បានផ្តួចផ្តើមគម្រោងសាកល្បងភ្លោះឌីជីថលនៅរោងចក្រវារីអគ្គិសនី Bakun ដែលជារោងចក្រវារីអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុនបានទិញយកសិទ្ធិកាន់កាប់ក្នុងឆ្នាំ ២០១៧។ ក្រុមហ៊ុនបានប្រើប្រាស់កម្មវិធី ContextCapture និង MicroStation ដោយបានបង្កើតគំរូសប្បនិម្មិត 3D គុណភាពរូបភាពកម្រិតខ្ពស់ ដោយកាត់បន្ថយពេលវេលាក្នុងការអភិវឌ្ឍន៍ដូចជាការឌីហ្សាញបានដល់ទៅ ៧០%។ ការរួមបញ្ចូលកម្មវិធីគំរូ 3D បើកទូលាយរបស់ Bentley PlantSight អាចឱ្យគេមើលឃើញកាន់តែច្បាស់នៃទ្រព្យសកម្ម និងការរួមបញ្ចូលយ៉ាងរលូនជាមួយកម្មវិធីគ្រប់គ្រងដទៃទៀត។ ដំណោះស្រាយឌីជីថលភ្លោះគាំទ្រដល់ប្រតិបត្តិការរោងចក្រដោយអាចឱ្យគេបញ្ជាពីចម្ងាយ និងអាចកាត់បន្ថយតម្រូវការប្រើបុគ្គលិកនៅនឹងកន្លែងបាន ៣០%។ ក្រុមហ៊ុន Sarawak រំពឹងថានឹងសន្សំសំចៃប្រតិបត្តិការ និងថ្លៃថែទាំ តាមរយៈការរួមបញ្ចូលឌីជីថលភ្លោះជាមួយនឹងដំណោះស្រាយយ៉ាងមានប្រសិទ្ធិភាព។
គំរូរូបភាពទំនប់វារីអគ្គិសនី Bakun របស់ក្រុមហ៊ុន Sarawak Energy Berhad
កម្មវិធីផ្លូវដែក និងការផ្ទេរឆ្លងកាត់
គម្រោងផ្លូវក្រោមដី Metro Manila (MMSP) – ដំណាក់កាលទី ១ របស់ក្រុមហ៊ុន Oriental Consultants Global
គម្រោងរថភ្លើងក្រោមដី Metro Manila នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។ ក្រុមការងារគម្រោងបានបង្កើតប្រព័ន្ធវិស្វកម្មឌីជីថលទូទៅ និងប្រភពទិន្នន័យពិតប្រាកដមួយដោយប្រើប្រាស់កម្មវិធី ProjectWise និង ComplyPro ដែលអាចចែករំលែកទិន្នន័យតាមពេលវេលាជាក់ស្តែង និងបង្កើនការទំនាក់ទំនងគ្នាយ៉ាងមានប្រសិទ្ធភាព ហើយអាចសន្សំពេលវេលាចំនួន ៥០០០ ម៉ោងក្នុងរយៈពេល ៦ខែ ដំបូងនៃគម្រោង។ រួមផ្សំជាមួយកម្មវិធី SYNCHRO សម្រាប់ការធ្វើគំរូប្រតិទិនការងារសំណង់ជាក់ស្តែង ជាមួយដំណោះស្រាយបច្ចេកវិទ្យារបស់ Bentley បានកំណត់អត្តសញ្ញាណ និងដោះស្រាយការពារការរប៉ះទង្គិចចំនួន ៥០ ដង លុបបំបាត់ការងារខុសធ្វើឡើងវិញ កាត់បន្ថយពេលវេលាអនុវត្តគម្រោង និងសន្សំការចំណាយ។ ការអនុវត្ត BIM ប្រកបដោយជោគជ័យ ធ្វើឱ្យគម្រោងទទួលបានប្រាក់ចំណេញពីការវិនិយោគត្រឡប់ (ROI) ជាង ៦០០.០០០ ដុល្លារ។
គំរូរូបភាពមេត្រូក្រោមដីទីក្រុងម៉ានីឡា របស់ក្រុមហ៊ុន Oriental Consultants Global
កម្មវិធី ផ្លូវដែករួមបញ្ចូលគ្នា និងស្ថានីយរថភ្លើងល្បឿនលឿន
គម្រោងផ្ឡូវដែករួមបញ្ចូលគ្នាង និងស្ថានីយរថភ្លើងល្បឿនលឿន ក្នុងសង្កាត់ Bandung តភ្ជាប់រវាងទីក្រុង Jakarta និងទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី របស់ក្រុមហ៊ុន Jakarta-Bandung
គម្រោងរថភ្លើងល្បឿនលឿនប្រវែង ១៤៣ គីឡូម៉ែត្ររវាងទីក្រុងហ្សាការតា និងទីក្រុងបានឌុង នឹងកាត់បន្ថយការកកស្ទះការធ្វើដំណើររវាងទីក្រុងទាំងពីរ។ ការប្រើប្រាស់កម្មវិធីគំរូនៃការឌីហ្សាញសំណង់ស៊ីវិល និងកម្មវិធីគំរូរូបពិតរបស់ក្រុមហ៊ុន Bentley និងបច្ចេកវិទ្យាឌីជីថលភ្លោះ បានជួយឱ្យក្រុមហ៊ុន WIKA បង្កើតបានប្រព័ន្ធអេកូឌីជីថលដែលអាចតភ្ជាប់នូវប្រភពទិន្នន័យពិតប្រាកដតែមួយ ដែលជួយជំរុញដល់គំរូឌីណាមិច និងការបង្កើតឌីជីថលភ្លោះដ៏ឆ្លាតវៃ។ ដំណោះស្រាយរួមបញ្ចូលគ្នាបានសម្រួលលំហូរការងារ ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ គុណភាពនៃការឌីហ្សាញ និងការគណនា ដោយសន្សំបាន ១៨៥ លានដុល្លារ ក្នុងការចំណាយលើការសាងសង់ និងកាត់បន្ថយពេលវេលាសាងសង់បានដល់ទៅ ៦ខែ។ គម្រោងនេះកំណត់ជាគោលដើម្បីអភិវឌ្ឍប្លុកអគារឌីជីថលជាទិន្នន័យបើកទូលាយ សម្រាប់ការដឹកជញ្ជូនរួមបញ្ចូលគ្នាជាសាធារណៈ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
គំរូរូបភាពស្ថានីយរថភ្លើងល្បឿនលឿន របស់ក្រុមហ៊ុន WIKA
កម្មវិធី វិស្វកម្មគ្រឿងបង្គុំ
គម្រោងសិក្សា និងសាងសង់ផ្លូវរូងក្រោមដី និងស្ថានីយក្រោមដីនៅឧទ្យាន Krishna នៃទីក្រុង Delhi MRTS ដំណាក់កាល-IV របស់ក្រុមហ៊ុន Delhi Metro Rail Corporation Limited
គម្រោង Krishna Park រួមមានការរចនាគ្រឿងបង្គុំ និងការសាងសង់ផ្លូវរូងក្រោមដីភ្លោះ និងស្ថានីយក្រោមដីមួយ។ ដោយប្រើប្រាស់កម្មវិធី PLAXIS និង STAAD ក្រុមការងារគម្រោងបានយកគំរូ និងវិភាគដី ដើម្បីសាងសង់អគារ និងគ្រឿងបង្គុំផ្លូវរូងក្រោមដី ព្រមទាំងការត្រួតពិនិត្យ និងសាកល្បងបន្ទុកលើគ្រឿងបង្គុំ និងការងារជីកដី។ កម្មវិធី BIM រួមជាមួយកម្មវិធីលំហូរការងាររបស់ក្រុមហ៊ុន Bentley បានជួយការពារការប៉ះទង្គិច និងដំឡើងគំរូការងារពិតប្រាកដមុនការងារជាក់ស្តែងត្រូវអនុវត្តនៅការដ្ឋាន ដោយវាបានជួយសន្សំពេលវេលាជាង ១០០០ ម៉ោង និងកាត់បន្ថយការចំណាយពាក់ព័ន្ធនានា។ តាមរយៈការបង្កើតគំរូឌីជីថល និងការវិភាគស៊ីជម្រៅ ក្រុមការងារបានបង្កើនប្រសិទ្ធភាពការរចនាគ្រឿងបង្គុំ ដោយកាត់បន្ថយបរិមាណសម្ភារៈបេតុងប្រមាណ ១៥០០ ម៉ែត្រគូប និងសន្សំដែកចំនួន ២៥០ មេហ្គាតោនសម្រាប់គម្រោងទាំងមូល។
កម្មវិធី វាស់ស្ទង់ និងតាមដាន
គម្រោង SG Digital Twin ដំណើរដោយផែនទីចល័ត របស់អាជ្ញាធរដែនដីសិង្ហបុរី ប្រទេសសិង្ហបុរី
អាជ្ញាធរដែនដីសិង្ហបុរី (SLA) បានផ្តួចផ្តើមបង្កើតផែនទី 3D សម្រាប់ប្រទេសទាំងមូល។ SLA បានជ្រើសរើសកម្មវិធី Orbit 3DM ដើម្បីគ្រប់គ្រង និងរួមបញ្ចូលទិន្នន័យ និងរូបភាពដ៏ច្រើនលើសលុបក្នុង Clouds បន្ទាប់មកបានបង្កើតឌីជីថលភ្លោះ ដោយភ្ជាប់ការចែករំលែកទិន្នន័យជាមួយអ្នកប្រើប្រាស់ជាច្រើនតាមរយៈប្រភពទិន្នន័យដែលផ្ទុកក្នុង Cloud ជាមូលដ្ឋាន។ បើប្រៀបធៀបទៅនឹងវិធីសាស្ត្រគូសផែនទីបែបប្រពៃណី ជាមួយការគូសផែនទីតាមទូរស័ព្ទយ៉ាងលឿនដោយប្រើកម្មវិធីរបស់ Bentley បានសន្សំប្រាក់ ២៦ លាន SGD និងរយៈពេល ១ ឆ្នាំក្នុងការចាប់យក និងដំណើរការ។ ដំណោះស្រាយឌីជីថលបានបង្កើនលទ្ធភាពទទួលបានទិន្នន័យ ៥០% និងអនុញ្ញាតឱ្យយើងទាញយកទិន្នន័យត្រឹមត្រូវ និងផ្តល់នូវកម្រិតទំនាក់ទំនងប្រកបដោយនិរន្តភាព និងឌីជីថលដែលអាចប្រើសម្រាប់គោលបំណងធ្វើផែនការជាច្រើនយ៉ាង។
គំរូរូបភាពផែនទីចល័តក្នុងប្រទេសសិង្ហបុរី របស់អាជ្ញាធរដែនដីសិង្ហបុរី
កម្មវិធី ទឹកស្អាត និងទឹកកខ្វក់
គម្រោងរោងចក្រកែច្នៃទឹក Tuas (TWRP) របស់ក្រុមហ៊ុន Jacobs និង PUB នៃទីភ្នាក់ងារជាតិគ្រប់គ្រងទឹករបស់ប្រទេសសិង្ហបុរី
រោងចក្រកែច្នៃទឹក Tuas ត្រូវបានរចនាឡើងដើម្បីបង្កើនការស្តារកែច្នៃទឹកប្រើប្រាស់ឡើងវិញ និងកាត់បន្ថយការប្រើប្រាស់ថាមពល។ ក្រុមហ៊ុន Jacobs បានជ្រើសរើសកម្មវិធី Bentley iTwin ដោយបង្កើតបរិយាកាសឌីជីថលដែលមានមូលដ្ឋានលើបណ្តាញ និងប្រភពទិន្នន័យច្បាស់លាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទៅកាន់ឌីជីថលភ្លោះដើម្បីមើលឃើញដូចស្ថានភាពពិតជាក់ស្តែង និងសន្សំពេលវេលា ១០០ ម៉ោងប្រចាំខែ។ វាគឺជាដំណោះស្រាយដើម្បីទាញយកព័ត៌មានដោយស្វ័យប្រវត្តិ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពវិស្វកម្ម ប្រសិទ្ធភាព និងកិច្ចសហការ។ ការបង្កើតឌីជីថលដែលបានតភ្ជាប់គ្នាពីកម្មវិធីមួយទៅកម្មវិធីមួយ នឹងធ្វើឱ្យប្រសើរឡើងនូវដំណើការសាងសង់ និងការគ្រប់គ្រងគម្រោង ព្រមទាំងសមត្ថភាពឌីជីថល តាមរយៈការសម្រួលលំហូរការងារ។ ឌីជីថលភ្លោះ ផ្តល់នូវការផ្លាស់ប្តូរយ៉ាងរលូននៅក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រតិបត្តិការ និងការថែទាំ។
គំរូរូបភាពស្ថានីយកែច្នៃទឹកកខ្វក់ប្រើប្រាស់ឡើងវិញ របស់ក្រុមហ៊ុន Jacobs
កម្មវិធី អភិវឌ្ឍន៍ និងការគ្រប់គ្រងសេវាសាធារណៈ របស់ក្រុមហ៊ុន Nadaprabhu Kempegowda (NPKL) នៃគម្រោង Larsen & Toubro Construction នៅសង្កាត់ Bangalore ក្រុង Karnataka ប្រទេសឥណ្ឌា
គម្រោងនេះនឹងផ្តល់នូវការផ្គត់ផ្គង់ទឹកស្អាត ការប្រមូលកាកសំណល់ និងបណ្តាញកែច្នៃទឹកតាមរយៈប្រព័ន្ធបំពង់តាមផ្ទះចំនួន ៣.០៣២។ តាមរយៈការប្រើប្រាស់កម្មវិធី OpenFlows និង STAAD, Larsen & Toubro Construction គេបានយកគំរូ និងវិភាគសេណារីយ៉ូប្រតិបត្តិការធារាសាស្ត្រជាច្រើន ហើយបានសិក្សា និងវិភាគគ្រឿងបង្គុំសម្រាប់ ១២៥ កន្លែង ផ្សេងៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាពគំរូប្លង់ព្រាង។ ដំណោះស្រាយបច្ចេកវិជ្ជារួមបញ្ចូលគ្នារបស់ Bentley បានសន្សំពេលវេលាដល់ទៅ ៨០% សម្រាប់ការងារវិស្វកម្ម ហើយបានជួយក្រុមការងារបញ្ចប់ការងារវិស្វកម្មក្នុងរយៈពេលត្រឹមប្រាំមួយខែ បើធៀបនឹងដំណើរការដោយដៃដែលចំណាយពេលរហូតដល់ទៅ ៩ខែ។ ការបង្កើតលំហូរការងារឌីជីថលដែលទំនាក់ទំនងគ្នាពីកម្មវិធីមួយទៅកម្មវិធីមួយ បានជួយជៀសវាងការប៉ះទង្គិច និងកាត់បន្ថយការងារខុសធ្វើសារឡើងវិញ ធ្វើបង្កើននូវផលិតភាព ២៥%។ ការអនុវត្តប្រព័ន្ធត្រួតពិនិត្យឌីជីថលនឹងជួយឱ្យគេអាចបញ្ជាប្រតិបត្តិការពីចម្ងាយ និងមុខងារថែទាំសម្រាប់ការគ្រប់គ្រងឧបករណ៍ប្រើប្រាស់ប្រកប់ដោយភាពឆ្លាតវៃ។
គំរូរូបភាពស្ថានីយកែច្នៃទឹកកខ្វក់ របស់ក្រុមហ៊ុន Larsen & Toubro Construction
ចូលទៅមើលបញ្ជីឈ្មោះទាំងអស់ នៃក្រុមហ៊ុនចូលរួមប្រកួតយកពាន់រង្វាន់ សូមចុចតំណភ្ជាប់ https://yii.bentley.com/award-finalists
អ្នកឈ្នះ នឹងប្រកាសលទ្ធផលនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២
អត្ថបទផ្សព្វផ្សាយពីក្រុមហ៊ុន Bentley System
- Video Advertisement -