គម្រោងអភិវឌ្ឍកោះនរាសម្រេចបានប្រមាណ ៤៨% គ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣

ការដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ នៅតែដំណើរការដោយរលូន ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ដោយគិតត្រឹមខែកញ្ញានេះ សម្រេចបានប្រមាណ ៤៨% ហើយ ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។

លោក ម៉ែន ប៉ូលី អ្នកគ្រប់គ្រង់ទូទៅនៃផ្នែកមួយរបស់គម្រោងអភិវឌ្ឍកោះនរា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៥ កញ្ញា នេះថា ការងារធំៗនៃគម្រោងនេះ មាន ៥ ផ្នែក ដោយផ្នែកនីមួយៗសម្រេចបានខុសៗគ្នា។

លោក បានឱ្យដឹងថា៖ «ផ្នែកទី១ គឺការសាងសង់ច្រាំងទន្លេធំដែលសម្រេចបាន ៧៨% ទី២ គឺការសាងសង់ច្រាំងទន្លេតូចសម្រេចបាន ៥០% ទី ៣ ការបូមខ្សាច់ដើម្បីចាក់បំពេញសម្រេចបាន ៨៥% ទី៤ ការដ្ឋានស្ពានភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ សម្រេចបាន ២,៥% និងទី ៥ គឺការដ្ឋានស្ពានភ្ជាប់កោះនរា ភ្ជាប់ទៅកោះពេជ្រសម្រេចបាន ២៧%»។

លោកបន្តថា៖ «ការងារទាំងអស់ធ្វើទៅដោយរលូន និងទាន់ពេលតាមផែនការ។ ការងារធ្វើច្រាំងអាចនឹងបញ្ចប់នៅឆ្នាំ ២០២២ ខណៈការៀបចំហេដ្ឋារចនាសម្ព័ន្ធជារួម ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣»។

គួរបញ្ជាក់ផងដែរថា គម្រោងកោះនរាកំពុងអភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាល ជាដើម។

ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះតាំងពីខែតុលា ឆ្នាំ ២០១៨ ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំមុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]