គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ

 

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០​%​ ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥។

ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម)

នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងខេត្តកំពង់ស្ពឺ សាងសង់សម្រេចបាន ១៥% ហើយ

វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូ […]

គម្រោងប្រព័ន្ធស្រោចស្រពសហគមន៍តាសីសាមគ្គី សម្រេចបាន ៣៥% ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពពេញមួយឆ្នាំ

រធ្វើកសិកម្មតាមរយៈប្រព័ន្ធស្រោចស្រពទំនើបថ្មី ជួយបង្កើនច […]

កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក

កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]

ត្រឹមត្រីមាសទី៣-២០២៥ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋជាង ១.៥៤លានគ្រួសារ ហើយ!

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានតភ្ជាប់បណ្ […]