ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ទីក្រុងបាងកកត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយផ្នែកឯកជនធំបំផុតដែលមិនធ្លាប់មាន ជាមួយនឹងការដាក់ឱ្យដំណើរការនូវគម្រោងដែលមានទឹកប្រាក់ ៣.៩ ពាន់លានដុល្លារអាមេរិក និងមានទំហំផ្ទៃក្រឡាសរុប ១,៨ លាន ម៉ែត្រការ៉េ ឈ្មោះថា បាងកកមួយ ឬ One Bangkok។
គម្រោងដែលមានអគារចំនួនប្រាំនេះ នឹងរួមបញ្ចូលការិយាល័យក្រុមហ៊ុនចំនួន ៥០០ ការិយាល័យ ដែលមានបុគ្គិលិកចំនួន ៦ ម៉ឺននាក់ សណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូចំនួន ១,៣៥៩ យូនីត និងផ្សារទំនើបជាច្រើន។ នៅពេលបញ្ចប់ការសាងសង់ អគារមួយក្នុងចំណោមអគារទាំងប្រាំ នឹងក្លាយជាអគារមួយក្នុងចំណោមអគារខ្ពស់ៗទាំង ១០ នៅអាស៊ីអាគ្នេយ៍។
មានទីតាំងស្ថិតនៅលើផ្ទៃដី ១៦.៧ ហិកតាក្នុងសង្កាត់រ៉ាម៉ាទី ៤ នៅកណ្តាលក្រុងបាងកក គម្រោង One Bangkok ត្រូវបានរចនាដោយស្ថាបត្យករអាមេរិក Skidmore និង Owings & Merrill និងកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនថៃ TCC Group។
ខណៈដែលគម្រោងនេះមានផ្ទៃក្រឡាបៃតងចំនួន ៨ ហិកតា គម្រោង One Bangkokកំពុងត្រូវបានគេចាត់ទុកថាជាទីក្រុងដំបូងបង្អស់របស់រាជធានីដែលមានទីតាំងក្នុងទីក្រុងផ្ទាល់។