គម្រោង Amber Kampot នឹងទាញយកទីផ្សាររមណីយដ្ឋានបែបប្រណីតនិងភ្ញៀវទេសចរណ៍អឺរ៉ុប

ក្រុមហ៊ុនអភិវឌ្ឍរមណីយដ្ឋានអន្តរជាតិឈ្មោះថា Amber International Holdings ថ្មីៗនេះ បានប្រកាសបើករមណីយដ្ឋានលំដាប់ប្រណីតមួយនៅលើទឹកដីខេត្តកំពត ដើម្បីទាញយកទីផ្សាររមណីយដ្ឋានបែបប្រណីតនិងភ្ញៀវទេសចរណ៍អឺរ៉ុប។

ជាមួយនឹងទុនវិនិយោគប្រមាណជា ១០ លានដុល្លារអាមេរិក រមណីយដ្ឋានលំហែរកាយលំដាប់ផ្កាយប្រាំ« Amber Kampot Boutique Luxury Resort» នឹងលាតសន្ធឹងលើផ្ទៃដី ១.៧ ហិកតា តាមបណ្តោយទន្លេកំពតដោយនឹងមានការសាងសង់ជារីហ្សតតូចៗចំនួន ៣៥ យូនីត បំពាក់ទៅដោយអាងហែលទឹកទំនើប និងកន្លែងផ្សេងៗទៀត។

លោក Taihei Yamada នាយកក្រុមហ៊ុន Amber International Holdings បានមានប្រសាសន៍ថា៖ «មានទីតាំងជាច្រើនដែលមិនមានរមណីយដ្ឋានប្រណីត ទោះបីទីតាំងនោះ មានទេសភាពស្អាតៗ ធនធានទេសចរណ៍ដ៏សម្បូរបែប និងសក្តានុពលសម្រាប់កំណើនតម្លៃអចលនទ្រព្យក៏ដោយ»។

លោកបានបន្តទៀតថា៖ «ដើម្បីស្វែងរកការសម្រាកបន្ធូរអារម្មណ៍ និងភាពស្ងប់ស្ងាត់ ភ្ញៀវទេសចរណ៍លោកខាងលិច នឹងចាកចេញទៅខេត្តកំពតដែលជាកន្លែងមានទេសភាពដ៏ស្រស់បំព្រងលាយឡំនឹងធម្មជាតិខៀវខ្ចី
សម្បត្តិបេតិកភណ្ឌ និងប្រាសាទដ៏ស្រស់ស្អាត»។ ក្នុងនោះដែរ លោក Taihei ក៏បានបញ្ជាក់ទៀតថា ខេត្តកំពតកំពុងមានគម្លាតនៃតម្រូវការនិងការផ្គត់ផ្គង់ ដែលមានន័យថា ការផ្គត់ផ្គង់កន្លែងស្នាក់នៅបែបប្រណីតគឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ ហើយដាក់ឲ្យដំណើរការនៅត្រីមាសទី ៣ រមណីយដ្ឋាន Amber Kampot នេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Cova Thinking ហើយម៉ៅការសាងសង់ដោយក្រុមហ៊ុន BSN ដែលជាអ្នកសាងសង់រមណីយដ្ឋាន Alila Resort និងAnantara Resort។

នៅពេលបញ្ចប់ការសាងសង់ រមណីយដ្ឋាននេះនឹងត្រូវចាត់ចែងដំណើរការដោយក្រុមហ៊ុន Maads ដែលជាប្រតិបត្តិករសណ្ឋាគារដ៏មានបទពិសោធមួយនៅកម្ពុជា។

ហ៊ុំព័ទ្ធទៅដោយធនធានទេសចរណ៍ដ៏សម្បូរបែប រមណីយដ្ឋាន Amber Kampot ផ្តល់ឱកាសវិនិយោគសម្រាប់រីហ្សតតូចៗចំនួន ៣៥ យូនីត ដែលមានតម្លៃចាប់ពី ២១៧ ៨០០ ដុល្លារអាមេរិកក្នុងមួយយូនីត។

ចាប់តាំងពីបើកដំណើរការលក់ កាលពីថ្ងៃសុក្រទី ១៥ ខែមីនា ឆ្នាំ ២០១៩ មក ក្រុមហ៊ុនអះអាងថាខ្លួនបានលក់អស់ជាង ៥០ ភាគរយនៃយូនីតទាំង៣៥។
លោក Yamada បានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្តក្នុងការទាក់ទាញភ្ញៀវអឺរ៉ុបនិងទទួលបានអត្រាដែលរីហ្សតមានអ្នកស្នាក់នៅខ្ពស់»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]