គម្រោង The Penthouse Residence បានបញ្ចប់គ្រោងសំណង់អាគារជាស្ថាពរ

កាលពីថ្ងៃទី ២៩ ខែមីនានេះ ក្រុមការងារនិងវិស្វកម្មនៃគម្រោង The Penthouse Residence បានប្រកាស បញ្ចប់ការសាងសង់គ្រោងសំណង់អាគារនិងកំណត់កាលបរិច្ឆេទបញ្ចប់គម្រោងទាំងមូលនៅចុងឆ្នាំ ២០១៨ ខាងមុខនេះ។

គម្រោង The Penthouse Residence មានទីតាំងស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញតាមបណ្ដោយមហាវិថីសុធារសទល់មុខសណ្ឋាគារ Sofitel Phokeethra និង ផ្សារទំនើបអ៊ីអន។ ជាមួយនឹងតម្លៃវិនិយោគជាង ៣០ លានដុល្លារអាមេរិក គម្រោងនេះមានកំពស់ ៣៦ ជាន់មានសរុប ៤៥៨ យូនីតនិងបែងចែកចេញជាប្រាំប្រភេទដោយយូនិតនីមួយៗមានតម្លៃ ចាប់ពី១០ ម៉ឺនដុល្លារ រហូតដល់១លានដុល្លារ ។

“តាំងពីចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៦ ឃើញថាគម្រោងនេះទទូលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទិញយ៉ាងខ្លាំងដែលបច្ចុប្បន្នបានលក់អស់ជាង ៧០ ភាគរយទៅហើយ ដោយក្នុងនោះដែរ ក៏មានអតិថិជនខ្មែរប្រមាណ ៥០ភាគរយ និងបរទេស៥០ភាគរយ” នេះបើយោងតាមប្រសាសន៍របស់លោកឧកញ៉ា លី ហុង ដែលជាម្ចាស់គម្រោង The Penthouse Residence នេះ។

“មូលហេតុដែលធ្វើអោយមានអតិថិជនជាច្រើនចាប់អារម្មណ៍លើគម្រោងនេះ គឺដោយសារតែទីតាំងនិងការរចនាដ៏ប្រណិត រួមជាមួយនឹងបរិក្ខារផ្សេងៗទៀតដែលសមស្របទៅនឹងការរស់នៅបែបទំនើបដូចជាអាងហែលទឹកកន្លែងហាត់ប្រាណក្លឹបរាត្រីនិងភោជនីយដ្ឋានដ៏ស្រស់ស្អាតជាដើម។ សំខាន់ជាងនេះទៅទៀត គម្រោងនេះតម្លៃគឺសមរម្យ” លោកឧកញ៉ាបានបន្ត ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលនិយមចូលចិត្តរស់ នៅលំនៅឋានតាមបែបទំនើប និងស៊ីវិល័យនាពេលបច្ចុប្បន្នលោកឧកញ៉ា លី ហុង ក៏បានឱ្យដឹងថា លោកកំពុងតែស្វែងរកទីតាំងដែលមានសក្ដានុពលថ្មីមួយទៀតនៅរាជធានីភ្នំពេញដើម្បីវិនិយោគលើគម្រោងបន្ត។

ទាក់ទងនឹងទំនោរនៃការរស់នៅបែបទំនើបនិងស៊ីវិល័យនេះ កាលពីថ្មីៗនេះអ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថាប្រជាជនខ្មែរនឹងប្តូររសនិយមមករស់នៅខុនដូច្រើនជាងមុននាពេលអនាគត។ តើដោយសារមួលហេតុអ្វី?

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]