ចង់សង់សំណង់ជាប់ផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត ត្រូវឃ្លាតពីផ្លូវចម្ងាយប៉ុន្មានទើបស្របច្បាប់?

មានផ្ទះ ឬសំណង់ជាប់ផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត ត្រូវអនុវត្តគោលការណ៍ទាំងនេះ

តាមច្បាប់ រាល់ការសាងសង់សំណង់ដែលមានច្រកផ្លូវចេញចូលជាប់នឹងផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវខេត្ត គឺតម្រូវឱ្យទុកគម្លាតពីសំណង់ទៅព្រំដីចំណីផ្លូវ ក្នុងកម្រិតណាមួយជាក់លាក់ អាស្រ័យទៅលើទំហំ និងប្រភេទនៃសំណង់នោះ។ បើតាមច្បាប់ស្តីពីផ្លូវថ្នល់ ឆ្នាំ២០១៤ គម្លាតទាំងនោះត្រូវបែងចែង ដូចខាងក្រោម៖

១. ការសាងសង់សំណង់ដូចជា ស្ថានីយប្រេងឥន្ធនៈ ស្ថានីយហ្គាស កន្លែងលាងយានយន្ត យានដ្ឋាន ឬសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យម ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិច ១៥ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ

២. ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡដ្ឋាន ទីលានប្រកួត រោងមហោស្រពមន្ទីរ ពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ពិព័រណ៍ទំនិញ ឬកិច្ចការផ្សេងទៀតដែល មានមនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត៥០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

ក្រៅពី ២ ចំណុចខាង រាល់ការចាក់ដី ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដើម្បីធ្វើផ្លូវចេញចូលគេហដ្ឋាន ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗជាប់ផ្លូវថ្នល់ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាត ទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ជាមុនសិន។

លើសពីនេះ ចំពោះការជីកកប់ ជីកគាស់ ចោះខួង ឬសកម្មភាពផ្សេងទៀតសម្រាប់បម្រើការងារអាជីវកម្ម និងការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬប៉ាណូផ្សេងៗ ដែលអាចបង្កឱ្យខូចខាតនិងប៉ះពាល់តួផ្លូវ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ឬ ចំណីផ្លូវ ក៏ត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផងដែរ។

គួរបញ្ជាក់ថា ចំពោះការសាងសង់ដោយមិនទុកគម្លាតដូចដែលបានលើកឡើងខាងលើ ច្បាប់នឹងធ្វើការផាកពិន័យ ជាប្រាក់ពី ១០០ ០០០រៀល ទៅ ១ ០០០ ០០០ រៀល និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ ។ ក្នុងករណីរឹងទទឹង ជននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ រៀល ទៅ ៤ ០០០ ០០០រៀល ។

ប៉ុន្តែ ចំពោះសំណង់ដែលបានសាងសង់ត្រឹមត្រូវតាមច្បាប់ មុនខែឧសភា ឆ្នាំ២០១៤ តែមិនបានទុកគម្លាតដូចចំនុច១ និង២ ខាងលើ ច្បាប់នេះមិនអនុវត្តទោសទេ និងអនុញ្ញាតរក្សាទុកសំណង់នៅដដែល។

ដោយឡែក ការសាងសង់សំណង់នៅតាមបណ្តោយផ្លូវជនបទវិញ គឺត្រូវទុកគម្លាតដោយកំណត់ដោយអនុក្រឹត្យមួយផ្សេងទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]