ចាប់បើកលក់ហើយ គម្រោង ផាក លែន 50M របស់ ជីប ម៉ុង លែន បញ្ចុះតម្លៃ 8%!

ភ្នំពេញ៖ ក្រុមហ៊ុន​ ជីប ម៉ុង​ លែន នឹង​បើក​លក់​គម្រោងថ្មីរបស់ខ្លួន ផាក លែន 50​M ជាផ្លូវការ ​ពី​​ថ្ងៃ​​ទី18​—19 ខែ​មករា​ ឆ្នាំ២០២០​​ នៅ​​ទីតាំង​គម្រោង​ ផាក លែន ​50​M ផ្ទាល់ ជា​មួយនឹង​​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ​​8​% និង​​​​រំលស់​100%។

ផាក លែន 50​M ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​​50​M (ម៉ែត្រ)​ កែង​ផ្លូវ ​30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់​ចំការដូង ដែលជាទីតាំង​មានសក្តានុពលសេដ្ឋកិច្ច និង​​សន្ទុះអភិវឌ្ឍន៍​ខ្លាំង។ គម្រោងនេះ​​មាន​​ចង្ងាយ​ត្រឹម​តែ​2​នាទី​​ប៉ុណ្ណោះពី​​ផ្សារ​​ចំការដូង, 10​នាទី​ពី​ផ្សារ AEON III និង​ផ្សារ​ទំនើប​ ជីប ម៉ុង 60ម៉ែត្រ, ឬ​​ 15​នាទី​ពីផ្សារទំនើប​ ជីប ម៉ុង 271។ រឹត​តែ​ពិសេស​ជាង​នេះ គម្រោង​ ផាក លែន 50​M ក៏មាន​​ផ្សារ​ទំនើប​ ជីប ម៉ុង ​50​M ផ្ទាល់ក្នុង​គម្រោង ក្នុងនោះមានដូចជា​ក្លឹបហាត់ប្រាណ, អាងហែលទឹក, សួនកុមារ, សួនច្បារបៃតង​ ដែល​កាន់តែផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​បែប​ស៊ីវិល័យ​ និង​​ទាន់​សម័យ​ជូន​អតិថិជន។

គម្រោង ផាក លែន 50​M​ ជា​គម្រោង​ដ៏​ធំ​ ដែលនឹងសាងសង់លំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា វីឡាឃ្វីន, វីឡាឃ្វីន A, វីឡាភ្លោះ, វីឡាកូនកាត់ A, វីឡាកូនកាត់ B, និង លំនៅឋានម៉ូតថ្មី ៣​ប្រភេទគឺ៖ វីឡាឃ្វីន B, ហ្សប​ហៅស៍​ A I និង ហ្សប​ហៅស៍​ A II។ លំនៅឋាននីមួយៗត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់ បែបសម័យថ្មី ជាមួយនឹងគុណភាពល្អ សំណង់រឹងមាំ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្មផ្សេងៗ។

កុំភ្លេចមកចូលរួមនៅថ្ងៃ​កម្មវិធីបើកលក់ផ្ទាល់ ដើម្បីធ្វើការកក់ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ជាមួយនឹងទីតាំងល្អៗឲ្យបានមុនគេ ក៏ដូចជាទទួល​បាន​ប្រូម៉ូសិនបញ្ចុះ​តម្លៃ​រហូត​​ដល់​8% ដែល​មិន​ធ្លាប់​មានពី​មុន​មក ជាពិសេសក៏មាន​ការ​​បង់​រំលស់100% ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម 061 997 888 ​|

https://www.facebook.com/chipmongland/ | www.chipmongland.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]