ចិនកំពុងសាងសង់ព្រែកជីកតម្លៃ ១០ប៊ីលានដុល្លារ ភ្ជាប់របៀងទន្លេ និងសមុទ្រខាងលិច

ប្រទេសចិន កាលពីថ្មីៗនេះ បានបើកការដ្ឋាសាងសង់ព្រែកជីកខ្នាតធំមួយប្រវែងជាង ១៣៥គម ទិសដៅបង្កើតជាច្រករបៀងភ្ជាប់ទន្លេ និងសមុទ្រភាគខាងលិច ដ៏សំខាន់មួយ។

យោងតាមកាសែត China Daily  គម្រោងនេះមានទីតាំងស្ថិតទីក្រុង Qinzhou នៃតំបន់ស្វយ័ត Guangxi Zhuang ។ ការសាងសង់គ្រោងចំណាយសរុបជាង ១០ ប៊ីលានដុល្លារ  ដោយការដ្ឋានសាងសង់គ្រោងនឹងបញ្ចប់នៅរយៈ ៥៤ ខែ​ ខាងមុខ។

ព្រែកជីកប្រវែង ១៣៥គម នេះ នឹងតភ្ជាប់ពីអាងស្តុកទឹក Xijin ក្នុងទីក្រុង Hengzhou ទៅកាន់ទីប្រជុំជន Luwu នៃស្រុក Lingshan ដែលនឹងបើកឱ្យនាវាឆ្លងចូលទៅឈូងសមុទ្រ Beibu តាមរយៈទន្លេ Qinjiang ។

គោលបំណងព្រែកជីកនេះ គឺដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការផ្គត់ផ្គង់ទឹក ប្រព័ន្ធធារាសាស្រ្ត ការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធអេកូឡូស៊ី។

ជាមួយនឹងជម្រៅដ៏ជ្រៅ ប្រឡាយនឹងអនុញ្ញាតឱ្យកប៉ាល់ខ្នាតយក្សដែលអាចផ្ទុកទំនិញរហូតដល់ ៥០០០ តោន ឆ្លងកាត់បាន។ ផ្លូវទឹកថ្មីនេះ ក៏នឹងបន្ធូរបន្ថយសម្ពាធនៃការដឹកជញ្ជូន និងហានិភ័យនៃការធ្វើដំណើរឆ្លងកាត់ទន្លេ Yangtze និងទន្លេ Pearl ។

ប្រឡាយនេះនឹងជួយកាត់បន្ថយការធ្វើដំណើរតាមឈូងសមុទ្រនៅភាគនិរតីនៃប្រទេសចិនប្រមាណ ៥៦០គីឡូម៉ែត្រ ខណៈនឹងជួយសន្សំថ្លៃដឹកដឹកជញ្ជូនបានដល់ជាង ៥ពាន់លានយន់ជារៀងរាល់ឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]