ចិនកំពុងសាងសង់មន្ទីរពិសោធន៍សម្ងាត់ក្រោមដីមួយ នៅសមុទ្រខ្សាច់ហ្គូប៊ី

ប្រទេសចិន កាលពីថ្មីៗនេះ បាកបើកការដ្ឋានមន្ទីរពិសោធន៍ស្រាវជ្រាវនុយក្លេអ៊ែរក្រោមដីខ្នាតធំមួយកន្លែង ឈ្មោះថា Beishan Underground Research Laboratory តម្លៃជាង ៤២០លានដុល្លារ នៅខេត្ត Gansu។ នេះបើយោងតាមសារព័ត៌មាន World Nuclear News

មន្ទីរពិសោធន៍នេះនឹងស្ថិតនៅក្នុងថ្មក្រានីតជម្រៅ ៥៦០ម៉ែត្រក្រោមដី នៃសមុទ្រខ្សាច់ហ្គូប៊ី ហើយនឹងក្លាយជាមន្ទីរពិសោធន៍ក្រោមដីធំជាងគេបំផុតនៅលើពិភពលោកដែលមានមុខងារពេញលេញ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨ ។

មន្ទីរពិសោធន៍នេះ នឹងប្រើប្រាស់ជាកន្លែងស្រាវជ្រាវរុករុកទីតាំងផ្ទុកកាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ សិក្សាវិធីកំចាត់កាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ដោយមានសុវត្ថិភាព និងរុករុកពីរបៀបប្រើប្រាស់នុយក្លេអ៊ែរឱ្យមាននិរន្តរភាព។

យោងតាមអាជ្ញាធរថាមពលអាតូមិកចិន (CAEA) គម្រោងនេះមានផ្ទៃក្រឡាសរុប ២៤៧ ហិកតា ដោយនឹងមានអគារក្រោមដីនឹងមានទំហំ ៥១៤ ២០០ ម៉ែត្រគូប និងផ្លូវរូងក្រោមដីប្រវែង ១៣,៤ គីឡូម៉ែត្រ។

គម្រោងនេះត្រូវបានអនុម័តកាលពីឆ្នាំ ២០១៩ ហើយរំពឹងថានឹងចំណាយថវិកាអស់ជាង ៤២០លានដុល្លារអាមេរិក និងចំណាយពេល ៧ឆ្នាំក្នុងការសាងសង់។

ប្រសិនបើការស្រាវជ្រាវនៃក្នុងមន្ទីរពិសោធន៍នេះទទួលបានជោគជ័យមែន កាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែរកម្រិតខ្ពស់ នឹងអាចផ្ទុះក្រោមដីបានដោយមានសុវត្ថិភាព ដែលជារបកគំហើញដ៏ធំមួយសម្រាប់ពិភពលោក។

ដូច្នេះ បើជោគជ័យពិតមែន ចិនក៏នឹងបន្តសង់ឃ្លាំងផ្ទុកកាកសំណល់នុយក្លេអ៊ែរក្រោមដី នៅក្បែរមន្ទីរពិសោធន៍នោះ នៅឆ្នាំ ២០៥០ ផងដែរ ។

គួរបញ្ជាក់ផងដែរ មកទល់បច្ចុប្បន្ននេះ នៅក្នុងប្រទេសចិន មានឃ្លាំងផ្ទុកសំណល់នុយក្លេអ៊ែរត្រឹមកម្រិតទាបនិងមធ្យមប៉ុណ្ណោះ ដែលស្ថិតនៅខេត្តកានស៊ូ ខេត្តក្វាងទុង និងខេត្តស៊ីឈួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]