ចិនគ្រោងនឹងបង្កើតរោងចក្របំលែងសំរាមជាអគ្គីសនី អនុភាព១២មេហ្កាវ៉ាត់ នៅសៀមរាប

រូបភាពតំណាង

ក្រុមហ៊ុនចិន MIZUDA គ្រោងនឹងវិនិយោគលើរោងចក្រដុតបំលែងសំរាមជាអគ្គីសនីមួយនៅខេត្តសៀមរាប ដែលនឹងអាចបំលែងសំរាមបានប្រមាណ ២១ម៉ឺនតោន/ឆ្នាំ ទៅជាថាមពលអគ្គីសនី១២ មេហ្កាវ៉ាត់។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ២១ ខែកក្កដា កន្លងមកនេះ។

តាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន គម្រោងនេះត្រូវបានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។

ក្នុងមួយឆ្នាំ រោងចក្រនេះអាចផលិតជាថាមពលអគ្គីសនីបានប្រមាណជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ដែលស្មើនឹងប្រមាណ ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់សរុបក្នុងក្រុងសៀមរាបបច្ចុប្បន្ន។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ។ ដោយឡែក ទាក់ទិននឹងបញ្ហាប្រមូលសំរាម ការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំងសាងសង់រោងចក្រ គឺនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត ហើយនឹងត្រូវពិភាក្សាឡើងវិញសម្រាប់ក្នុងកិច្ចប្រជុំបន្ទាប់។

គួរបញ្ជាក់ផងដែរថា សំរាមនៅក្នុងក្រុងសៀមរាបបច្ចុប្បន្ន មានប្រមាណជាង ៤៨០តោន/ថ្ងៃ។ បើតាមការប៉ាន់ប្រមាណផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ សំរាមអាចនឹងកើនដល់៦០០ តោន/ថ្ងៃ នៅឆ្នាំ ២០២២ និងដល់ទៅជាង១០០០តោន/ថ្ងៃ នៅឆ្នាំ២០៣៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]