ចិនគ្រោងនឹងសាងសង់ផ្លូវរថភ្លើងដឹកទំនិញខ្នាតធំបំផុតតម្លៃ ៩៤០ លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពីន

រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន កាលពីថ្មីៗនេះ បានចុះអនុសារណៈជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការកសាងផ្លូវរថភ្លើងដឹកទំនិញខ្នាតធំមួយខ្សែ នៅកោះលូហ្សុននៃប្រទេសប្រទេសហ្វីលីពីន។

គម្រោងរថភ្លើងដឹកទំនិញ Subic-Clark មួយខ្សែនេះ គ្រោងចំណាយថវិកាប្រមាណ ៩៤០ លានដុល្លារអាមេរិកក្នុងការសាងសង ប៉ុន្តែប្រទេសទាំង២ នៅមិនទាន់សម្រេចលើកិច្ចចរចារលើហិរញ្ញប្បទាននោះទេ។

បើគម្រោងមួយនេះត្រូវបានអនុម័តឱ្យសាងសង់ពិតមែន វានឹងក្លាយគម្រោងដ៏ធំ និងថ្លៃបំផុតដែលធ្វើឡើងក្រោមការសហការរបស់ប្រទេសទាំង ២។

ផ្លូវរថភ្លើងដឹកទំនិញមួយខ្សែនេះ នឹងមានប្រវែង ៧១ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់តំបន់ស៊ូប៊ែរប៊្រីកផត ទៅនិងព្រលានយន្តហោះអន្តរជាតិក្លាក នៅជំហានដំបូង ដោយនឹងត្រូវពង្រីកទៅដល់តំបន់សេដ្ឋកិច្ចពិសេសញូក្លាកស៊ីធី នៅជំហានបន្ទាប់។

បើយោងតាមផែនការ ជំហានទី១ នឹងត្រូវចំណាយពេលសាងសង់រយៈប្រមាណ ៤២ ខែ។

ក្រោយបញ្ចប់ការសាងសង់ ផ្លូវដែកមួយខ្សែនេះសង្ឃឹមថានឹងជួយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពដឹកជញ្ចូន កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]