ចិនគ្រោងបន្ថែមទុនវិនិយោគជាង១ប៊ីលានដុល្លារលើគម្រោងរីស៊តធំជាងគេនៅអាស៊ាន

រូបភាពគម្រោងអភិវឌ្ឍនតារាសារគរ

ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Union Development Group Co., Ltd. បានបង្ហាញពីគម្រោងបន្ថែមទុនវិនិយោគជាង១ប៊ីលានដុល្លារអាមេរិកដើម្បីសាងសាង់ «ក្រុងវិស្សមកាលទេសចរណ៍» ក្នុងខេត្តកោះកុងដែលនឹងក្លាយជាតំបន់ទេសចរណ៍ធំជាងនៅអាស៊ីអាគ្នេយ៍នាពេលអនាគត។

ក្នុងជំនួបជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះលោក Li Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Union Development បានឲ្យដឹងថាក្រុមហ៊ុនរបស់លោកគ្រោងបន្ថែមទុនវិនិយោគ ១.២០០លានដុល្លារ ដើម្បីសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នៅក្នុងខេត្តកោះកុងដែលបច្ចុប្បន្នក្រុមហ៊ុន Union Developmentកំពុងធ្វើការអភិវឌ្ឍន៍យ៉ាងសកម្ម។

គម្រោងអភិវឌ្ឍន៍ «ក្រុងវិស្សមកាលទេសចរណ៍» ខាងលើ មានហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥ ខុនដូទំនើប បឹងកាឡូ ការិយាល័យធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិដែលនឹងសាងសង់លើផ្ទៃដីសរុបចំនួន ១.២០០ហិកតា។យោងតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មបានឲ្យ ដឹងថាការសាងសង់ក្រុងវិស្សមកាលនេះអាចនឹងចាប់ផ្តើមនៅក្នុងដើមឆ្នាំ២០១៩។

ជាការឆ្លើយតបឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងព្រោះថាគម្រោងអភិវឌ្ឍន៍នេះនឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល ព្រមទាំងលើកស្ទួយកិត្តិនាមរបស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនាពេលអនាគត។

ដោយឡែកទាក់ទងទៅនឹងទីតាំងច្បាស់លាស់នៃការអភិវឌ្ឍន៍គម្រោងសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នេះជំនួបខាងលើមិនបានទាន់បញ្ជាក់នៅឡើយទេ។ យ៉ាងណាមិញ យើងឃើញថាក្រុមហ៊ុន Union Development គឺជាក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរ (Dara Sakor Seashore Resort) ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកស្ថិតនៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចជួលឲ្យក្រុមហ៊ុន Union Development រយៈពេល ៩៩ ឆ្នាំក្នុងការប្រែក្លាយផ្ទៃដីសរុបទំហំ ៣៦.០០០ហិកតា ឲ្យទៅជាតំបន់ទេសចរណ៍ចម្រុះដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គិតមកទល់ពេលបច្ចុប្បន្នក្រុមហ៊ុន Union Development បានបោះទុនវិនិយោគចំនួនជាង ១.៥០០លានដុល្លារហើយ លើគម្រោងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហើបវិធីសាស្ដ្រថ្មីដោយប្រើ MicroStation រួមនឹង iModels ដើម្បី​បង្កើនតម្លាភាព

Bentley Systems កំពុងជួយក្រុមវិស្វករធ្វើទំនើបកម្មលើការអ […]

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ស្តុភារកម្ម និងថាមពលកកើតឡើងវិញ

លទ្ធផលពីគណៈកម្មការចម្រុះលើកទី៣ ផ្តោតសំខាន់កិច្ចសហប្រតិប […]

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]