ចិននឹងបង្កើតរោងចក្រដ៏ធំមួយ កែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ

មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​ទី​ក្រុ​ង Xiamen នៃខេត្ត Fujian ​កំពុង​សហការ​ជាមួយក្រុមហ៊ុន  Southeast Yandu (Xiamen) Industrial Development Co., Ltd គ្រោងនឹងសាងសង់រោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ ដើម្បីនាំ​ចេញ​ទៅ​​ប្រទេសចិន។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំ​ចេញ​​ផលិត​ផល​សំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ​កម្ពុជា​កន្លងមក​ផលិត​ទឹកមាត់​ត្រចៀកកាំសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុ​ងបរិមាណ​តិចតូច និងក្រៅផ្លូវការ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ឯកសារ MOU នឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេឱ្យ​ទទួល​យកផលិតផ​ល​​នេះជាផ្លូវការ ដោយធានាបាននូវស្តង់ដារផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

ឯកឧត្តមបន្ត ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ត្រូវ​បាន​លើក​កម្ពស់ និងឆ្លើយតបបានតាមសេចក្តីត្រូវការរបស់ទីផ្សារចិនផងដែរ។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្មបានឲ្យដឹងទៀតថា តាមស្ថិតិ​​របស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមាន​ផ្ទះត្រចៀកកាំចំនួន ​៨៧២​ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន ទៅ១,៥តោនក្នុងមួយខែ។​

​ក្នុងនោះសំបុកត្រចៀកកាំ​ទើបប្រមូលផល មានតម្លៃចាប់ពី៧០០ ទៅ៩០០ដុល្លារ​ ក្នុងមួយគីឡូក្រាម និងសំបុក​​​​​​​​​ត្រចៀកកាំដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០ ទៅ២ ០០០ក្នុងមួយគីឡូក្រាម។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]