ចិនបើកការដ្ឋានបំពង់បង្ហូរប្រេងប្រវែង ៣៣០០ គម ភ្ជាប់ភាគខាងកើតនិងខាងលិចនៃប្រទស

រដ្ឋាភិបាលចិន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី ២៨ កញ្ញា កន្លងមកនេះ បានបើកការដ្ឋានសាងសង់គម្រោងបំពង់បង្ហូរប្រេង និងឧស្ម័នខ្នាតយក្សទី ៤ នៅក្នុងប្រទេស ជាផ្លូវការហើយ។

យោងតាមសារព័ត៌មាន China Daily បំពង់នេះមានប្រវែង ៣៣៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ Wuqia ក្នុងភាគខាងលិញនៅប្រទេស ទៅទីក្រុង Zhongwei នៅភាគកើត។

នៅពេលបញ្ចប់ការសាងសង់ បំពង់បង្ហូរប្រេងនេះនឹងជួយបង្កើនសមត្ថភាពបញ្ជូនថាមពលប្រចាំឆ្នាំរបស់ចិនដល់ទៅ ១០០ ប៊ីលានម៉ែត្រគូប។

លើសពីនេះ កំពង់បញ្ជូនថាមពលខ្នាតយក្សនេះ នឹងជួយឱ្យការដឹកបញ្ជូនប្រេងលឿន និងមានប្រសិទ្ធភាពជាងមុន ខណៈតម្លៃក៏នឹងទាបជាងមុនផងដែរ។

អ្នកវិភាគថា េហដ្ឋារចនាសម្ព័ន្ធនេះ នឹងធ្វើឱ្យចិនមានស្ថេរភាពថាមពលជាងមុន ហើយក៏ចូលរួមកាត់បន្ថយឧស្ម័នកាបូនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]