ចិនប្តេជ្ញាពន្លឿនគម្រោងខ្សែកាបអុបទិកក្រោមសមុទ្រប្រវែង ២ពាន់គីឡូម៉ែត្រ ពីហុងកុង មកព្រះសីហនុ

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យានឹងពន្លឿនគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងហុងកុង មកក្រុងព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន អំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ។

ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់តាមសេចក្ដីប្រកាសព័ត៌មានរួមខាងលើថា ដើម្បីជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះបានឆាប់រហ័ស និងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។

​ឯកឧត្តមថា ភាគីចិន និងកម្ពុជា នឹងពន្លឿនគម្រោងសំខាន់ៗ ដូចជា គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង  គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក ជាដើម។

គួរបញ្ជាក់ដែរថា បើតាមឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហុងកុងនេះ មានប្រវែងជាង២ពាន់ គីឡូម៉ែត្រ នឹងចាប់ផ្តើម នៅខែតុលាឆ្នាំ ២០២២ និងអាចបញ្ចប់ នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]