ចិនប្រកាសនឹងមកធ្វើការវិនិយោគលើដំណាំកសិកម្ម និងចិញ្ចឹមសត្វ នៅខេត្តស្ទឹងត្រែង

រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ដែលមូលដ្ឋាននៅប្រទេសចិន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ​(MoU) ដើម្បីដំណើរការគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងនាពេលខាងមុខ។យោងតាមរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា បន្ទាប់ពីចុះ MoU  កាលរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ប្រតិភូនៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន បានអញ្ជើញទៅដល់ ឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និងបានទៅដល់ដីចំការមួយកន្លែងទៀត នៅចំនុចគីឡូ៨ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ពិនិត្យលើដីចំការស្វាយ កែវល្មៀត និងស្វាយ ចន្ទី និងជីកដីទាំងនោះដើម្បីយកដីនោះទៅពិនិត្យនៅប្រទេសចិន។

ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ បានឱ្យដឹងថា ការយកដីទៅពិនិត្យនៅប្រទេសចិននេះ គឺចង់ដឹងថា ដីនេះត្រូវការប្រើប្រាស់សារធាតុចិញ្ចឹម និងជីចាំបាច់ ប្រភេទណាខ្លះ ដើម្បីបំពេញដល់ដំណាំកសិកម្មរបស់សហគមន៍ដាំដំណាំកសិកម្មមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការសម្រេចវិនិយោគនេះ គឺធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ ប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក សរ សុពុត្រា អភិបាល នៃ គណៈអភិបាលខេត្តស្ទឹងត្រែង ដែលបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគមកកាន់ខេត្តស្ទឹងត្រែង កាលពីពេលថ្មីនេះ។ រដ្ឋបាលខេត្តស្ទឹងត្រែង រំពឹងថា គម្រោងវិនិយោគនេះ នឹងជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានកាន់តែច្រើន៕

ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន មានសុទិដ្ឋិនិយមចំពោះផលប្រយោជន៍សក្តានុពលដែលកិច្ចសហការនេះនឹងនាំមកនូវ ព្រោះវាស្របតាមគោលដៅរបស់ខេត្តក្នុងការលើកកម្ពស់និរន្តរភាពកសិកម្ម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]