ចិនផ្តល់កម្ចីជាង៨០លានដុល្លារ ពង្រីកបណ្តាញអគ្គិសនីសម្រាប់ ១៣៣ភូមិ នៅជនបទ

រដ្ឋាភិបាលចិននឹងផ្តល់កម្ចីសម្បទានប្រមាណ ៨០លានដុល្លារ សម្រាប់គម្រោងពង្រីកបណ្តាញថាមពលអគ្គិសនីរងនៅទីជនបទគ្របដណ្តប់ភូមិចំនួន ១៣៣ភូមិ ក្នុងខេត្តចំនួន១៤នៅប្រទេសកម្ពុជា។

គម្រោងកម្ចីសម្បទាននេះ គ្រោងនឹងចុះហត្ថលេខានៅខែសីហាខាងមុខ ជាមួយនឹងគម្រោង ៧ផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឯកភាពគ្នានៅកិច្ចប្រជុំដើម្បីពិភាក្សាលើការងារក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន (២០១៩-២០២៣) ដែលធ្វើឡើងកាលពីសប្តាហ៍មុននេះ។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៨ កក្កដានេះថា គម្រោងនេះ គឺគ្រោងចំណាយប្រមាណ ៨២លានដុល្លារ ក្នុងការកសាងបណ្តាញអគ្កិសនីរង ប្រវែង ២ ៩៧០ គីឡូម៉ែត្រ។ ក្នុងនោះ ថវិកាបដិភាគរពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ និង ៩៥ភាគរយ ជាកម្ចីពីប្រទេសចិន។

លោកថ្លែងថា៖ «បន្ទាប់ពីចុះហត្ថលេខាទៅ មិនយូរទេ ព្រោះជាទូទៅថវិកាដែលទទួលបានពីសាធារណប្រជាមានិតចិន មានភាពងាយស្រួល មានការអនុគ្រោះ។ ហើយគម្រោងបណ្តាញអគ្គិសនីរងនេះ នឹងរួមចំណែកក្នុងរង្វង់ ១ភាគរយ នៃភូមិក្នុងក្របខណ្ឌទូទាំងប្រទេស»។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញចូលរួមកិច្ចប្រជុំ បានឲ្យដឹងថា គម្រោងបណ្តាញអគ្គិសនីជនបទនេះ គឺជាគម្រោងអាទិភាពដែលកម្ពុជាស្នើភាគីចិន។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា គម្រោងនេះនឹងសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង ២២ គីឡូវ៉ុល និង៣៥ គីឡូវ៉ុល គ្របដណ្តប់ដល់ភូមិចំនួន ១៣៣ភូមិ ក្នុងខេត្តចំនួន ១៤ រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តកំពត។

ទាក់ទិននឹងគម្រោងដែលរដ្ឋាភិបាលចង់តភ្ជាប់ភូមិទូទាំងប្រទេស ជាង១៤ ម៉ឺនភូមិ ឱ្យមានអគ្គិសនីប្រើ ប្រភពដដែលបានឱ្យដឹងថាគឺនឹងមិនអាចសម្រេចតាមការគ្រោងទុកត្រឹមឆ្នាំ២០២០នេះទេ ដោយនឹងពន្យារទៅឆ្នាំ ២០២១ខាងមុខ។ ខណៈចុងឆ្នាំ២០២០នេះ ភូមិប្រមាណ ៩៨ភាគរយប៉ុណ្ណោះ រំពឹងថានឹងភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]