ចិនស្នើបង្កើតប្រភពថាមពលខ្នាតធំរួមមួយតភ្ជាប់ជាមួយប្រទេស ៥ទៀតដើម្បីកាត់បន្ថយតម្លៃអគ្គិសនី

អ្នកវិទ្យាសាស្ត្រចិន កាលពីថ្មីៗនេះបានស្នើឱ្យបង្កើតបណ្តាញអគ្គិសនីខ្នាតធំមួយ ឬហៅថា Super Grid តភ្ជាប់បណ្តាប្រទេសសំខាន់ៗចំនួន ៦ រួមមាន ចិន រុស្ស៊ី ម៉ុងហ្គោលី កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន ក្នុងគោលបំណងដើម្បីកាត់បន្ថយចំណាយលើថាមពលអគ្គិសនី និងការពារបរិស្ថាន។

បើយោងតាម Global Construction Review បច្ចុប្បន្នតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រទេសទាំង ៦ ខាងលើនេះ គឺស្មើនឹង ១/៣ នៃតម្រូវការសរុបទូទាំងពិភពលោកទាំងមូល ហើយរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០។

ការស្រាវជ្រាវរបស់ចិនបានឱ្យដឹងថា បើមានការតភ្ជាប់ពិតមែន តម្លៃថាមពលគឺ នឹងទាបជាង ៥ សេនដុល្លារអាមេរិក/គីឡូវ៉ាត់ម៉ោង ដែលថោកប្រហាក់ប្រហែលនឹងថាមពលអគ្គីសនីដែលបានមកពីរោងចក្រធ្យូងថ្មដែរ។

ដូច្នេះ ការតភ្ជាប់នេះ មិនត្រឹមតែជួយកាត់បន្ថយតម្លៃអគ្គិសនីទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទៀតផង ព្រោះប្រទេសទាំង ៦ នឹងបែមកប្រើប្រាស់ ថាមពលកកើតឡើងវិញ រួមមានថាមពលវារីអគ្គិសនី ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យជាដើម។

ការតភ្ជាប់នេះទៀតសោត នឹងជួយឱ្យប្រទេសទាំង ៦ ផ្លាស់ប្ដូរប្រភពថាមពលគ្នាទៅវិញទៅមកបានងាយស្រួល។ មានន័យថា ឧទាហរណ៍បើចិនជំនាញផលិតថាមពលវារីអគ្គិសនីបានថោកនឹងច្រើន ចិនមិនគួរផលិតថាមពលខ្យល់នោះទេ តែគួរតែនាំចូលពីប្រទេសផ្សេងដែលភូមិសាស្រ្តអំណោយផលសម្រាប់ថាមពលដើរដោយខ្យល់វិញ ដូចជាម៉ុងហ្គោលីជាដើម។

ការធ្វើបែបនេះ នឹងធ្វើឱ្យការចំណាយផលិតអគ្គិសនីថោកជាងមុន ដូច្នេះតម្លៃលក់ចេញក៏ទាបជាងមុនដែរ។

គំនិតនៃការតភ្ជាប់បណ្តាញអគ្គិសនីក្នុងតំបន់ ធ្លាប់បានស្នើរយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានធ្វើ ព្រោះចំណាយខ្ពស់ពេក។ នៅឆ្នាំ ២០១៨ ការសិក្សាស្ថាប័នរដ្ឋកូរ៉េ Kepco បានប៉ាន់ប្រមាណថា គម្រោងនេះនឹងត្រូវចំណាយប្រមាណ ៦ ទៅ ៧ ពាន់លានដុល្លារ ដើម្បីតំឡើងខ្សែបណ្តាញបញ្ជូនភ្ជាប់ប្រទេសខាងលើ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]