ចិន និងជប៉ុន សម្រេចជួយកម្ពុជាជិត ៦លានដុល្លារ ដើម្បីបន្តអនុវត្តការងារបោសសម្អាតមីន

នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនសុវត្ថិភាព និងលើកកម្ពស់ការអភិវឌ្ឍន៍ រដ្ឋចិន និងជប៉ុនបានផ្តល់ជំនួយជិត ៦លានដុល្លារ ដើម្បីគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីនដែលកំពុងបន្តនៅក្នុងប្រទេសកម្ពុជា។ ថវិកានេះនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសេវាសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដោយផ្តោតលើខេត្តចំនួនប្រាំបីដែលកំពុងរងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

បើតាមការបញ្ជាក់របស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៤.៤០០.០០០ដុល្លារ ដើម្បីគាំទ្រដល់អង្គភាព CMAC ​ក្នុងការងារបោសសម្អាតមីន​នៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection) សម្រាប់រយៈពេល ១២ខែ​ (០១​ មីនា​ ២០២៥-២៨ កុម្ភៈ​ ២០២៦​)​ ដោយការងារនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។

គម្រោងជំនួយនេះ គាំទ្រដោយអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់ របស់អង្គភាព CMAC និងអនុវត្តសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួនជាង ៣.៤០០ហិកតា ២) ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលើ ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ​ ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។

ជំនួយខាងលើនេះ ស្ថិតក្នុងដំណាក់កាលទី៣ នៃឆ្នាំ២០២៥ ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា​ ដែលមានរយៈពេលគិចចាប់ពីខែមីនា​ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ​ ឆ្នំា២០២៦ មានថវិកាសរុបចំនួន ១៣.២០០.០០០ ដុល្លារ​។

ក្រៅ​ពី​ការ​រួម​ចំណែក​របស់​ប្រទេស​ចិន, រដ្ឋាភិបាលជប៉ុន ក៏បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS) ដែលមានថវិកាសរុប១.៣០២.៥៣៩ដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន២ គឺ “គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB” និង “គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS”។

គំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែផ្តោតលើការបោសសម្អាតមីន និងគ្រាប់បែកចង្កោមប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់ការអប់រំដល់សហគមន៍មូលដ្ឋានអំពីការការពារហានិភ័យពីមីន និងបណ្តុះបណ្តាលកសិករក្នុងការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្មផងដែរ។

ចាប់តាំងពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ​ អង្គភាពCMAC បានរំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០​ ហិកតា និងរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]