ចិន នឹងជួយលើកកម្ពស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាបណ្ដុំវិស័យឧស្សាហកម្មកំរិត ២.០

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងក្លាយជាបណ្ដុំកិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគី រវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ប្រទេសចិន។ នេះជាការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់កម្ពុជា និងចិន ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង (Du Xiaogang) លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងវូស៊ី ខេត្តជាំងស៊ី បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០។

ឯកឧត្តម Xiaogang បានឱ្យដឹងថា ទិសដៅនៃកិច្ចប្រជុំ គឺដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម។ ការលើកកម្ពស់ និងធ្វើទំនើបកម្មតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងជួយឱ្យភាគីកម្ពុជា និងចិន ទទួលបានផលប្រយោជន៍។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ២០០៨។

តាំងពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុន និង បង្កើតការងារជិត៣ម៉ឺនកន្លែង។

ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់នេះ ទទួលបានជាង ២ពាន់លានដុល្លាអាមេរិក កើនឡើង ៤០% បើធៀបរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]