ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នានេះ AI ក៏ត្រូវបានប្រើផងដែរនៅក្នុងវិស័យសំណង់។ ប៉ុន្តែ តើក្រុមហ៊ុនធំៗជុំវិញពិភពលោកពិតជាប្រើ AI មែនឬយ៉ាងណា? ពួកគេគិតយ៉ាងម៉េចចំពោះ AI ? ហើយការប្រើ AIគឺមានហានិភ័យ ឬប្រយោជន៍ដូចម៉េច? មកស្វែងយល់ទាំងអស់គ្នា។

ការស្ទង់មតិថ្មីមួយ—ដែលមានចំណងជើងថា ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតទៅលើបរិស្ថានដែលបានកសាង (The Impact of Artificial Intelligence on the Built Environment)—ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Bentley Systems និងដៃគូ បានបង្ហាញថា AI កំពុងផ្លាស់ប្តូរវិស័យសំណង់ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនធំៗជុំវិញពិភពលោក សុទ្ធតែជឿជាក់លើ AI ហើយប្រើវាដោយខ្វះការពិចារណានោះទេ។

ការស្ទង់មតិនេះបង្ហាញ មានការប្រើប្រាស់ AI ជាច្រើនពិតមែន។ ស្ទើរតែទាំងអស់នៃអ្នកជំនាញ ១៣០ នាក់ទូទាំងពិភពលោកដែលត្រូវបានស្ទង់មតិបានរាយការណ៍ថា ក្រុមហ៊ុនរបស់ពួកគេកំពុងតែ សាកល្បង ឬបានប្រើ AI។

ប៉ុន្តែ AI នៅមិនទាន់ត្រូវប្រើក្នុងការងារសាងសង់ជាក់ស្ដែងនោះទេ។ វាត្រូវបានប្រើក្នុងការធ្វើស្វ័យប្រវត្តិកម្មការងារទាក់ទងនឹងឯកសារ ការជំរុញផលិតភាពរចនា និងជាជំនួយក្នុងការវិស្វកម្មខ្លះប៉ុណ្ណោះ។ យ៉ាងណាមិញ ពួកគេគិតថា បើសិក្សាយ៉ាងច្បាស់ AI អាចនឹងត្រូវប្រើដើម្បីសម្រួលការងារបានទៅដល់ពាក់កណ្ដាល នៅ ៣ ឆ្នាំ ខាងមុន។

ជាឧទាហរណ៍ លោក Kyle Rosenmeyer មកពីក្រុមហ៊ុន VHB បានបង្កើតភ្នាក់ងារ AI ផ្ទាល់ខ្លួនដោយប្រើ Microsoft’s Copilot Studio ដើម្បីអនុញ្ញាតឱ្យវិស្វករចូលប្រើប្រាស់ និងទាញយកព័ត៌មានទាក់ទងនឹងកម្មវិធីរបស់ Bentley បានយ៉ាងស៊ីជម្រៅ និងឆាប់រហ័ស។ លោកថា ទៅអនាគត AI នឹងក្លាយជាលេខារបស់យើង។

ការរកឃើញក្នុងការស្ទង់មតិសំខាន់មួយទៀតគឺ AI នឹងជួយធ្វើឱ្យផលិតភាពក្នុងវិស័យសំណង់ប្រសើរជាងមុន។ ជាក់ស្ដែង ការចំណាយលើវិស័យសំណង់ក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករថានឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ ប៉ុន្តែជាក់ស្ដែងផលិតភាព ក្នុងវិស័យនេះគឺនៅទាប ដែលAI នឹងចូលមកជួយជំរុញយ៉ាងខ្លាំង។

ការស្ទង់មតិថា AI នឹងជួយការងារទាក់ទងនឹងការប៉ាន់ប្រមាណថ្លៃដើម កាលវិភាគ និងផលិតភាពដំណើរការសំណង់រួម បានល្អ។ លើសពីនេះ ក្រុមហ៊ុនធំៗជាច្រើនកំពុង និងគ្រោងវិនិយោគលើសមត្ថភាពបច្ចេកទេស និង ភាពជាអ្នកដឹកនាំផ្នែក AI ក្នុងក្រុមហ៊ុនរបស់ពួកគេដើម្បីត្រៀមខ្លួន។

យ៉ាងណាមិញ ការស្ទង់មតិក៏បង្ហាញពីចំណុចអវិជ្ជមានរបស់ AI ផងដែរ។  ២០% ថា AI នឹងបង្កហានិភ័យទាក់ទងនឹងការលួចទិន្នន័យ ដោយបង្ហាកង្វល់ថា AI នឹងបង្កបញ្ហាកម្មសិទ្ធិបញ្ញា ឯកជនភាព សន្តិសុខតាមអ៊ីនធឺណិត និងព័ត៌មានពាណិជ្ជកម្ម។

លើសពីនេះ ១៥% ទៀត គិតថាបុគ្គលិករបស់គេភាគច្រើនកង្វះជំនាញ AI ដែលធ្វើឱ្យការប្រើប្រាស់មិនត្រឹមត្រូវ ហើយបង្កជាហានិភ័យជាជាងបង្កើតជាប្រយោជន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]