ចំណូលដុល NagaCorp ឆ្នាំ ២០២១ មាន ២២៣ លានដុល្លារ ធ្លាក់ចុះ៧៤% ធៀបនឹង២០២០

ក្រុមហ៊ុនNagaCorp ដែលជាម្ចាស់កាស៊ីណូខ្នាតយក្សណាហ្គាវើលនៅរាជធានីភ្នំពេញ បានបង្ហាញថាខ្លួនមានចំណូលដុល ឬ GGR សរុប ២២៣,៥ លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះប្រមាណ ៧៤% បើធៀបនឹងឆ្នាំ ២០២០។

បើយោងតាមរបាយការណ៍ក្រុមហ៊ុនចេញថ្ងៃទី ៧ កុម្ភៈ ការធ្លាក់ចុះនេះ ភាគច្រើនបណ្ដាល់មកកាស៊ីណូបានបិទទ្វារជាង ៦ ខែនៅឆ្នាំ ២០២១ ។ ប៉ុន្ដែ ការងើបឡើងវិញក្រោយពេលបើកទ្វារវិញ  ចាត់ទុនថាមានសន្ទុះគួរឱ្យកត់សម្គាល់។

ក្នុងឆ្នាំ ២០២១ នេះ ប្រាក់ចំណេញដុលមិនទាន់កាត់កងចំណាយពន្ធ និងផ្សេងៗ (ឬEBITDA) មានចំនួន ២២,៤លានដុល្លារ ដែលធ្លាក់ដល់ទៅ ៩១% បើធៀបនឹងឆ្នាំ ២០២០។

យ៉ាងណាមិញ ក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២២ នេះ ពិសេសខែមករា ដែលចំណូលរបស់ក្រុមហ៊ុនគឺមាននិន្នការកើនឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]