ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ

រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធ​ជាផ្លូវការ​ហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ច្បាប់នេះ មានចំនួន ១២ជំពូក និង១០១មាត្រា ក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជា​ចំណូល​​ថវិកាជាតិ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ក្នុង​ប្រទេស។

ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែកដូចខាងក្រោម៖

១. ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

២. ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វយ័តភាពហិរញ្ញវត្ថុដទៃទៀត

៣. ចំណូលពីសេវាសាធារណៈ

៤. ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម

៥. ចំណូលមិនមែនសារពើពន្ធដទៃទៀត ដូចមានកំណត់ក្នុងមាត្រា ៣៣ នៃច្បាប់នេះ។

ជាមួយគ្នានេះដែរ ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គឺសំដៅចំណូលពីធនធានធម្មជាតិ ការលក់ ឬ​ដូរ ការជួល ការធ្វើ​សម្ប​ទាន នូវទ្រព្យសម្បត្តិរដ្ឋ រួមមានដី សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារជាដើម។

ដោយឡែកចំពោះ ចំណូលមិនមែនសារពើពន្ធដែលបានកំណត់មុនច្បា​ប់នេះចូលជាធរមានដែលមិនទាន់​ទទួលបាន​ការ​ឯក​ភាព​ពីក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១ឆ្នាំ ត្រូវរៀបចំនីត្យានុកូលកម្ម​ឡើងវិញឱ្យ​ស្របតាម​ច្បាប់​នេះ។

ដើម្បីបានឯកសារពេញសូមចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]