ឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%

ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់​ហាងលក់រាយថ្មីៗបន្ថែមទៀត។

គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទាំងនេះ ភាគច្រើនមាននៅតាមផ្សារទំនើបសហគមន៍ និងវេទិកាហាងលក់រាយ ដែលឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់។

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ បើនិយាយពីអត្រាកាន់កាប់ ជារួម វិស័យហាងលក់រាយ ធ្លាក់ចុះបន្តិចពី ៧០% ក្នុងឆ្នាំ ២០២២ មកត្រឹម៦៨% តែបើនិយាយពីការជួលវិញ សម្រាប់ផ្សារទំនើប ហាងលក់រាយ និងផ្សារទំនើបសហគមន៍ មានអត្រាធ្លាក់ចុះប្រមាណពី ៤% ទៅ ៥ %។

ដោយឡែក អ្នកជំនាញបានកត់សម្គាល់ថាការជួលហាងលក់រាយនៅតាមដងផ្លូវ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្ពស់ គឺកំណើនឈានរហូតដល់ ៩៥% បើធៀបនឹងអត្រាកាលពីឆ្នាំ ២០១៩ ដែលតួលេខនេះបង្ហាញពីភាពទាក់ទាញនៃទីតាំងបែបនេះសម្រាប់អ្នកលក់រាយដែលចង់បានកន្លែងមានមនុស្សចេញចូលច្រើន និងងាយសម្រួលចេញចូលសម្រាប់ការដឹកជញ្ជូនជូនអតិថិជន។

លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវាយតម្លៃ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន CBRE Cambodia បានពន្យល់ថា “គុណផលផ្ទុយគ្នា អាចជាការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់អ្នកលក់រាយឆ្ពោះទៅរកទីតាំងផ្លូវសំខាន់ៗ ព្រោះបើទៅលក់នៅតាមដងផ្លូវទាំងនោះ ហាងរបស់ពួកគេអាចទទួលបានភាពងាយមើលឃើញ ភាពលេចធ្លោ និងភាពងាយស្រួលសម្រាប់អតិថិជន” ។

ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ និងទាញយកអ្នកចូលមកទិញឱ្យបានច្រើន គម្រោងហាងលក់រាយថ្មីកំពុងទទួលយកនូវគំនិតច្នៃប្រតិដ្ឋ និងដាក់បញ្ចូលកម្មវិធីកម្សាន្តសប្បាយលាយជាមួយនឹងយុទ្ធសាស្ត្រទីផ្សារ។ វិស័យនេះ កំពុងមាននិន្នាការថ្មីងាកទៅរកការលក់រាយតាមកន្លែងដែលផ្តោតលើសកម្មភាពទិញលក់ជាជាងតាមទីតាំងជាក់លាក់ ដែលការណ៍នេះក៏ឆ្លើយតបទៅនឹងការវិវត្តថ្មីនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់ផងដែរ។

ដោយសារវិស័យហាងលក់រាយរបស់កម្ពុជាសម្របខ្លួនទៅនឹងការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និងសក្ដានុពលទីផ្សារ ការធ្វើបច្ចុប្បន្នភាពពាក់កណ្តាលឆ្នាំ ២០២៣ បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ ម្ចាស់ហាងលក់រាយដើម្បីរស់បាន និងរីកចម្រើនក្នុងបរិយាកាសទីផ្សារប្រកួតប្រជែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]