ឆមាសទី១-២០២៤ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍សរុបជាង $៣០០លាន

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភវិឌ្ឍន៍នានា សរុបចំនួន ៣១៣លានដុល្លារ ខណៈបំណុលសាធារណៈរបស់រដ្ឋ មានចំនួន ១១.២៧ពាន់លានដុល្លារ ហើយក្នុងនោះបំណុលជិត ២០០លានដុល្លារ ត្រូវបានទូទាត់រួច។

បើតាមរបាយការណ៍ស្តីពីស្ថានភាពបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កិច្ចព្រមព្រៀងឥណទានថ្មីសរុប ចំនួន ៣១១លានដុល្លារ ស្មើនឹង ១៤ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ដោយក្នុងនោះ​ក្របខ័ណ្ឌទ្វេភាគី ៨៩ភាគរយ និងក្របខ័ណ្ឌពហុភាគី ១១ភាគរយ។​

ក្រសួងបានលើកឡើងក្នុងរបាយការណ៍ដដែលថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។​

ក្រសួងបញ្ជាក់ថា៖ “ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យមប្រមាណ ៥៦ភាគរយ”។​

បើយោងតាមរបាយការណ៍ខាងលើ​ ក្នុងឥណទានជាង ៣១១លានដុល្លារ នេះ ត្រូវបានបោះផ្សាយលក់ជាមូលបត្ររដ្ឋសរុប ៦២.១២លានដុល្លារ ស្មើនឹងប្រមាណ ៥៨ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាត ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅដល់ការលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។​

គួររំលឹកថា គិតត្រឹមខែមិថុនានេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ១១.២៧ពាន់លានដុល្លារ ក្នុងនោះមានបំណុលជិត ២០០លានដុល្លារ ត្រូវបានទូទាត់រួចរាល់ហើយ។ (អានបន្ថែម)​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]