ឆ្នាំ២០២៣ រដ្ឋគ្រោងចំណាយជិត ២ពាន់លានដុល្លារ លើគម្រោងវិនិយោគសាធារណៈ

នៅក្នុងឆ្នាំ២០២៣ រដ្ឋគ្រោងនឹងចំណាយថវិកា ៧ ៧៣០ ៩៧១ លានរៀល ដែលស្មើនឹងជាង ១៨៦៥ លានដុល្លារ អា​មេរិក អភិវឌ្ឍលើគម្រោងវិនិយោគសាធារណៈ ដែលត្រូវជា ៥,៨៩% នៃផសស កើនឡើង ២៥,២%​ ធៀបនឹង​ច្បាប់​​ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

គម្រោងចំណាយនេះ នឹងផ្តោតទៅលើវិស័យសំខាន់ៗចំនួន ០៤៖

  • ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវ ហេដ្ឋារចនា សម្ព័ន្ធដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធចម្រោះ​ទឹក​កខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់
  • ការបន្តស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ
  • ការ​ជំរុញ​ផលិតកម្មស្បៀង និងការលើកកម្ពស់ផលិតភាពកសិកម្ម
  • ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធចាំបាច់មួយចំនួនផ្សេងទៀត។

ទន្ទឹមនឹងនេះផងដែរ ក្នុងឆ្នាំ២០២៣ រដ្ឋបានគ្រោងនឹងចំណាយ ២៥លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធនានា នៅតំបន់អភិវឌ្ឍន៍រុនតា​ឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងក្នុងខេត្តសៀមរាប។ (អានបន្ថែម)

មួយទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង រដ្ឋបានគ្រោងថានឹងចំណាយថវិកាចំនួន ៥០​លាន​ដុល្លារអាមេរិក។

ក្នុងឆ្នាំ២០២៣ ខាងមុខនេះផងដែរ រដ្ឋគ្រោងនឹងចាក់ហិរញ្ញប្បទានបន្ថែមចំនួន ១០០លានដុល្លារអាមេរិក សម្រាប់​អភិវឌ្ឍ​វិស័យសហគ្រាសធុនតូច និងមធ្យម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]