ឆ្នាំ២០២៦៖ រដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលថវិកាជាតិប្រមាណ $៨,១ពាន់លាន ដើម្បីបង្កើនចំណូល

រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ពាន់លានដុល្លារ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៤,៥៦% នៃ GDP។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមបន្តថា ចំណូលសរុបថវិការដ្ឋ ឬហៅថា ចំណូលសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ពាន់លានដុល្លារអាម៉េរិក ត្រូវជា ១៥,០៩% នៃ ផសស សម្រាប់ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមបន្ថែមថា ចំណែកចំណាយសរុបថវិការដ្ឋ ឬហៅថាចំណាយសរុបថវិកាជាតិវិញ, ត្រូវបានគ្រោងចំនួនប្រមាណ ៤០,៩ ទ្រីលានរៀល សមមូលនឹងប្រមាណ ១០,១ ពាន់លានដុល្លារ ស្មើនឹង ១៨,៨៥% នៃ ផសស, កើនឡើង ៧,៨% ធៀបនឹងច្បាប់ឆ្នាំ ២០២៥, ក្នុងនោះចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២៧,៣ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៦,៨ ពាន់លានដុល្លារ ត្រូវជា ១២,៥៩% នៃ ផចំណែកការកំណត់ពិតាននៃការខ្ចីវិញ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

តាមរយៈសិក្ខាសាលាខាងលើនោះដែរ រាជរដ្ឋាភិបាល ក៏បានវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥.០% សម្រាប់ឆ្នាំ២០២៦ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣.០២០ដុល្លារ បើធៀបនឹងប្រមាណ ២.៨៥៨ដុល្លារ ក្នុងឆ្នាំ២០២៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែ ខេត្តក្រចេះរកចំណូលបានជិត ៥០០លានរៀល តាមរយៈសេវាច្រកចេញចូលតែមួយ

ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្ […]

រយៈពេល១០ខែ កម្ពុជារកចំណូលបានជាង $៣៦លាន ពីការលក់សំបុត្រទេសចរណ៍

គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសច […]

ជប៉ុន ជួយកម្ពុជាជាង ៤០លានដុល្លារ ពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណងជាង ៤០លានដុល្ល […]

អាមេរិកសម្រេចផ្តល់ជំនួយជាង ៦៧ម៉ឺនដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា

អង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA) បានផ្តល់ហិរញ្ញប្បទា […]

ព្រះវររាជមាតាជាតិខ្មែរ ឧបត្ថម្ភ ២០ពាន់ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) 

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់តាមរយៈសម្តេចមហាមន្ត្រី […]

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទ […]