ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ទោះបីជារងវិបត្តិកូវីដ១៩ ក្ដី ក្នុងឆ្នាំ ២០២១ នេះ មានរោងចក្រឧស្សាហកម្មថ្មី សរុបចំនួន ១៦៣កន្លែង បានបើកដំណើរការ ដែលនេះបានឆ្លុះបញ្ជាំងពីជំនឿទុកចិត្តរបស់វិនិយោគិនលើសេដ្ឋកិច្ចកម្ពុជា។
យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ គិតត្រឹមឆ្នាំ២០២១ រោងចក្រឧស្សាហកម្មសរុបនៅកម្ពុជា មានចំនួន ១ ៨៧៩រោងចក្រ។
រោងចក្រចុះបញ្ជីទាំងអស់នេះ បង្កើតការងារប្រមាណជាង ៩៨ម៉ឺន កន្លែងដល់ប្រជាពលរដ្ឋ។
យ៉ាងណាមិញ របាយការណ៍ដដែល ក៏បង្ហាញថាចំនួនរោងចក្របិទទ្វារក្នុងឆ្នាំ២០២១ ក៏មានដល់ទៅចំនួន ១៤៨ កន្លែង ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃទី ៨ខែកុម្ភៈ ថា ទោះបីកម្ពុជាទទួលផលប៉ះពាល់ដោយជំងឺកូវីដ១៩
កម្ពុជានៅតែឃើញមានចំនួនរោងចក្រឧស្សាហកម្មបើកថ្មី ដែលបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើប្រទេសកម្ពុជា ជាពិសេសការគ្រប់គ្រងបានយ៉ាងល្អលើការរីករាលដាលជំងឺកូវីដ១៩។
រូបភាពដោយ៖ Southest Asia Globe