ជប៉ុនគ្រោងវិនិយោគបង្កើតលំនៅឋានតម្លៃសមរម្យ ២០០០ខ្នងនៅខេត្តសៀមរាប

ក្រុមហ៊ុនជប៉ុន UR Linkage Co Ltd បានបង្ហាញផែនការសិក្សាចង់វិនិយោគបង្កើត គម្រោងលំនៅឋានតម្លៃសមរម្យស្ដង់ដារជប៉ុន សរុប២០០០ខ្នង នៅក្នុងខេត្តសៀមរាប។

គម្រោងនេះ ត្រូវបានលើកបង្ហាញនៅក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅ។

គម្រោងនេះ មានឈ្មោះថា Sakura Angkor ហើយបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដែលជាកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ក្រោមការប្រឹក្សាយោបល់ពីឯកឧត្តមប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក Yoshimura Hiroyuki តំណាងក្រុមហ៊ុន UR Linkage Co Ltd របស់ប្រទេសជប៉ុន បានឱ្យដឹងថា គម្រោងនេះ បែងចែកជា ៣ ដំណាក់កាល ក្រោមផែនការ៥ឆ្នាំ។

ដំណាក់កាលទី១ មានលំនៅឋានចំនួន ៧០០យូនីត ដំណាក់កាលទី ២ ៨០០យូនីត និងដំណាក់កាលទី៣ ៥០០យូនីត។ គ្រប់ដំណាក់កាលនឹងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ទិសដៅដើម្បីផ្ដល់នូវសហគមគ្រប់ជ្រុងជ្រោយ និងស្រួលរស់នៅដល់ប្រជាពលរដ្ឋខ្មែរ។

តាមផែនការ លំនៅឋានក្នុងគម្រោងនឹងលក់ក្នុងតម្លៃពី ៦ ទៅ ៧ ម៉ឺនដុល្លារក្នុង១ ខ្នង ដើម្បីបើកឱកាសឱ្យប្រជាជនចំណូលមធ្យមអាចទិញបាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]