ជប៉ុននឹងចាប់ផ្ដើមធ្វើទំនើបការកម្មប្រព័ន្ធគ្រប់គ្រងផែព្រះសីហនុ នៅខែឧសភានេះ

គម្រោងលើកកម្ពស់ប្រព័ន្ធគ្រប់គ្រង និង ប្រតិបត្តិការនៅចំណតផែកុងតឺន័រ នៃកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣ នឹងចាប់ផ្តើមអនុវត្តនៅខែឧសភា ខាងមុខនេះ ខណៈភាគីកម្ពុជា និងជប៉ុន ទើបបានចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំរួចរាល់។

កម្មវិធីចុះហត្ថលេខាដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងខាងលើ ត្រូវធ្វើឡើងកាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ ក្រោមវត្តមាន ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងាJICA នៅកម្ពុជា។

គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និង ប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ-ជំហានទី៣ នេះ មានរយៈពេល៤ ឆ្នាំ ដោយនឹងជួយពង្រឹងភាពប្រកួតប្រជែងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថែមមួយកម្រិតទៀត។

ក្រៅពីគម្រោងនេះ កាលពីចុងឆ្នាំ ២០២១ ជប៉ុន ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,៩លានដុល្លារ ដើម្បីបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា ជប៉ុនបាន និងកំពុងជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្ដបន្ទាប់។ ជាក់ស្ដែង គម្រោងពង្រីកកំពង់ផែប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,៥ម៉ែត្រ ក្នុងជំហានទី១ ក្រោមកម្ចីជប៉ុន ២០០លានដុល្លារ នឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំ២០២២ នេះ។

ដោយឡែក ជំហានទី២ និងក្នុងជំហានទី៣ ដែលនឹងពង្រីកផែឱ្យមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ ក៏កំពុងសិក្សាដោយJICA។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]