ជប៉ុននឹងបង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុនថ្មីមួយកន្លែង នៅភ្នំពេញ

ប្រទេសជប៉ុន មានបំណងចង់បង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុន ថ្មីមួយកន្លែង នៅរាជធានីភ្នំពេញ ដើម្បីរំលឹកអនុស្សាវរីយ៍ រវាងកម្ពុជា និងជប៉ុន។

គម្រោងសាងសង់សួនមិត្តភាពនេះ ត្រូវបានលើកឡើង ដោយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ។

ក្នុងជំនួប លោក Takahashi Fumaiki ថា ភាគីជប៉ុននឹងផ្ដល់ជូនដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដល់ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបចំធ្វើជាសួនឱ្យសាធារណជនលេងកម្សាន្ត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រឱ្យមានការរៀបចំសួនសាធារណៈនេះ ដោយដាក់ឈ្មោះថា សួនមិត្តភាពកម្ពុជា-ជប៉ុន។

សម្តេច ក៏បានណែនាំឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជជែក និងធ្វើការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]