ជប៉ុនផ្ដល់ជំនួយឥតសំណងជាង ៥២លានយេន សាង់សងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៥

រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយឥតសំណង់ជាង ៥២លានយេន ឬស្មើនឹងជាង ៤៨ ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារសុខាភិបាល និងផ្តល់ឧបករណ៍បច្ចេកទេសមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ព្រះវិហារ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៧ ខែមីនា នេះថា ថវិកាជាង៤៨ ម៉ឺនដុល្លារនេះនឹងត្រូវប្រើប្រាស់សម្រាប់គម្រោង ៥ រួមមាន៖

  • គម្រោងទី១ គឺការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុល ដែលនឹងប្រើថវិកាប្រមាណ ១៦ ដុល្លារ
  • គម្រោងទី២ នឹងប្រើថវិកាជិត ៩ ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី
  • គម្រោងទី៣ គឺការសាងសង់អគារផ្នែកអ្នកជំងឺសម្រាកពេទ្យមួយកន្លែង នៅខេត្តព្រះវិហារ ក្រោមទឹកប្រាក់ជិត ៩ ម៉ឺនដុល្លារ
  • គម្រោងទី៤ មានទឹកប្រាក់៤ ម៉ឺនដុល្លារ ដែលនឹងផ្តល់ដល់អង្គការសេហ្វហេវិន ដើម្បីតម្លើងរថយន្តសម្រាប់គ្លីនិកស្តារនីតិសម្បទាចល័ត នៅតំបន់ដាច់ស្រយាលនានា ក្នុងខេត្តសៀមរាប
  • គម្រោងទី៥ គឺការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ ក្រោមថវិកាចំនួនជិត ៩ ម៉ឺនដុល្លារ

គួរបញ្ជាក់ផងដែរថា ជំនួយនេះជាផ្នែកមួយនៃ កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សឬ KUSANONE របស់ជប៉ុន ។

ចាប់តាំងពីឆ្នាំ ១៩៩១ មក រដ្ឋាភិបាលជប៉ុនតាមរយៈកម្មវិធី KUSANONE នេះ បានផ្តល់ថវិកាជាង ៦៣ លានដុល្លារអាមេរិកដល់កម្ពជា ដើម្បីអនុវត្តគម្រោង KUSANONE ចំនួន ៦៤៧ គម្រោង នៅទូទាំងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]