ជប៉ុនផ្តល់ជំនួយជាង៣០លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅភ្នំពេញ និងបាត់ដំបង

ហេដ្ឋារចនាសម្ព័ន្ធអគារថ្មីមួយចំនួននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលសាងសង់ឡើងក្រោមជំនួយឥតសំណង់ជាង ៣០លានដុល្លារពីរដ្ឋាភិបាលជប៉ុន បានបញ្ចប់ជាស្ថាពរហើយ។ នេះបើយោងតាមទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬJICA។

JICA បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា នេះ ថា ពិធីប្រគល់អគារថ្មីទាំងនេះ បានប្រារព្ធឡើង ២ ផ្សេងគ្នា ដោយមួយធ្វើនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាថ្ងៃទី១២ ខែមករាឆ្នាំ ២០២១ និងមួយទៀតធ្វើនៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

បើយោងតាមប្រភពដដែល ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន បណ្ណាល័យ អគារទីចាត់ការ ការបង្រៀន និងអគាររដ្ឋបាលជាដើម។

JICA សង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងជួយវិទ្យាស្ថានគរុកោសល្យឱ្យប្រែក្លាយខ្លួនទៅជាគ្រឹះស្ថានអប់រំកម្រិតបរិញ្ញាប័ត្របាន។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងអាចចូលរួមចំណែកលើកកម្ពស់គុណភាពការអប់រំនៅបឋម និងមធ្យមសិក្សាបឋមភូមិ តាមរយៈការលើកកម្ពស់គុណភាពគ្រូបង្រៀនផងដែរ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែតុលា ឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]