ជប៉ុនផ្តល់ជំនួយប្រមាណ ២០៩លានយ៉េន ជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន កាលពីថ្មីៗនេះ សម្រេចផ្តល់ជំនួយឥតសំណងប្រមាណ ២០៩លានយ៉េន ឬស្មើនឹង២លានដុល្លាអាមេរិក ដើម្បីជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលបានខូចខាតពីគ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ២០២០ កន្លងមកនេះ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីជំនួយឥតសំណង កាលពី ថ្ងៃទី២២ ខែ កុម្ភៈ នេះ ឯកឧត្តម មិកាមិ មាសាហ៊ីរ៉ូ ឯកអគ្គរាជនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណង ប្រមាណ២លានដុល្លាអាមេរិក នឹងផ្តល់តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។

ឯកឧត្តម ក៏បានបញ្ជាក់ថា ជំនួយនេះនឹងគាំទ្រដល់ការស្តារឡើងវិញនូវសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់ ដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមទីជនបទជាដើម។

ឯកឧត្តមសង្ឃឹមថា គម្រោងនេះនឹងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះពីទឹកជំនន់ ហើយក៏ជួយរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ផងដែរ។

គួរបញ្ជាក់ផងដែរថា ទឹកជំនន់កាលពីខែតុលា កន្លងមកនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសរុបជាង ៣ពាន់គីឡូម៉ែត្រ ដែលរដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លាន ដើម្បីជួសជុល។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]