ជប៉ុនផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ៣

រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចផ្តល់ថវិកាសរុបជាង ៥២ ម៉ឺនដុល្លារអាមេរិក តាមរយៈគម្រោង KUSANONE សម្រាប់សាងសង់ស្ពាននៅខេត្តកណ្តាល និងក្រចេះ និងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ រវាងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអ្នកទទួលទាំង ៣ គម្រោង។

គម្រោងទី១ គឺសម្រាប់ការសាងសង់ស្ពានបេតុងមួយខ្សែ នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដែលមានតម្លៃជាង ១២ ម៉ឺនដុល្លារ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៧ ០០០ នាក់។

គម្រោងទី២ សាងសង់ស្ពាននៅ ស្រុកចិត្របុរី ខេត្តក្រចេះ មានតម្លៃជាង ១៣ម៉ឺនដុល្លារ ដើម្បីជួយសម្រួលការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង ៣០០០ នាក់។

គម្រោងទី៣ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ ទៀន កាំ ក្នុងខេត្តបន្ទាយមានជ័យដែលមានតម្លៃ២៦ម៉ឺនដុល្លារ។ គម្រោងនេះរំពឹងថានឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សជាង ៤៤ ០០០នាក់ ប្រសើរឡើង។

គម្រោង KUSANONE បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ក្នុងគោលបំណងដើម្បីកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ក្នុងរយៈពេលជាង ៣០ ឆ្នាំ ប្រទេសជប៉ុនបានផ្តល់ជាង ៦៥ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង KUSANONE ចំនួន ៦៦៨ គម្រោង ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]