ជប៉ុនផ្តល់ជំនួយឥតសំណង ៣២លានដុល្លារ លើគម្រោងប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ

ហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៣២ លានដុល្លារអាមេរិក​ លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ ត្រូវបានរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានប្រគល់ជូនក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី ០១ ខែ មិថុនា ម្សិលមិញ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា។

ការចេញផ្សាយនោះ​ បានឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ “Project for the Expansion of Water Supply System in Ta Khmau City” ដែលមានទឹកប្រាក់សរុបចំនួន ៣,៤២១ លានយ៉េន (ប្រមាណជា ៣២ លានដុល្លារអាមេរិក)​ ត្រូវបានចុះហត្ថលេខារួមគ្នារវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា។

យោងតាមអង្គការ JICA គោលបំណងនៃការផ្តល់ហិរប្បញ្ញទាននេះ គឺដើម្បីធ្វើវិសិដ្ឋកម្ម ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់នៅក្នុងក្រុងតាខ្មៅ។  កញ្ចប់ថវិកាគម្រោងនេះ នឹងត្រូវយកទៅចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ០៤ ធំៗ៖

(១) សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

(២)​​ សាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ

(៣) សាងសង់បរិក្ខារសម្រាប់ចែកចាយ​ទឹកស្អាត និង

(៤) ចំណាយលើការបំពាក់ប្រព័ន្ធ SCADA ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំដោយប្រើបទពិសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន ផ្ទាល់តែម្តង។

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]