ជប៉ុនផ្តល់ជំនួយ ២៣លានដុល្លារសម្រាប់គម្រោងពង្រឹងសមត្ថភាពទឹកស្អាតដល់កម្ពុជា

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៣លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែកដល់កម្ពុជា។

ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Kishida Fumio។

គម្រោងពង្រឹងសមត្ថភាពទឹកស្អាតភូមិព្រែកនេះ មានទឹកប្រាក់ ២៣.៣លានដុល្លារ។

ក្រៅពីគម្រោងខាងលើនេះ ជប៉ុនក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា មានទឹកប្រាក់សរុប ២៨លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនបីផ្សេងទៀត នៅកម្ពុជា។

ជំនួយឥតសំណងខាងលើ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]