ជប៉ុន ចង់វិនិយោគបង្កើតរោងចក្រច្នៃផលិតផលកសិកម្មលើដី ១០០០ហិចតា នៅឧត្តរមានជ័យ

ក្រុមហ៊ុនជប៉ុន YEBISS HOLDINGS គ្រោងនឹងវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី លើផ្ទៃដីទំហំ១០០០ហិកតា ក្នុងខេត្តឧត្តរមានជ័យ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។

នេះបើយោងតាមជំនួបសម្តែងការគួសម រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS កាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

លោក Akira Taniguch ថា ការវិនិយោគនេះមានគោលបំណងសំខាន់ដូចជា បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងកែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់ ជាដើម។

ជាការឆ្លើយតប ឯកឧត្តម វេង សាខុន ក៏បានគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ដោយជឿជាក់ថាគម្រោងនឹងបង្កើតពហុប្រយោជន៍ដល់កសិករ សហគមន៍ និងសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យទិញវត្ថុធាតុដើម(សំបក) ពីប្រជាកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុក ពិសេសជួយប្រើកំលាំងពលករក្នុងស្រុក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]