ជប៉ុន ជួយកម្ពុជាជាង ៤០លានដុល្លារ ពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណងជាង ៤០លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក ពី១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ​ ដើម្បីឆ្លើយតបនឹងផែនការមេផ្គត់ផ្គង់ទឹកស្អាតនៅក្រុងភ្នំពេញ។

ពិធីចុះហត្ថលេខាលើជំនួយនៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក ធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ឯក សុនចាន់ ​ប្រធានក្រុមប្រឹក្សាភិបាល​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ​ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំណាងJICA។

លោក ​ឡុង ណារ៉ូ បានឱ្យដឹងថា រោងចក្រភូមិព្រែកដែលយើងបានសិក្សា នឹងត្រូវពង្រីកបន្ថែម ៤៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នរោងចក្រភូមិព្រែកនេះ មានសមត្ថភាពផលិតត្រឹមតែ ​១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបន្តថា បន្ទាប់ពីការចុះហត្ថលេខានៅថ្ងៃនេះរួច ក្រុមហ៊ុនម៉ៅការជប៉ុន នឹងចាប់ផ្តើមសាងសង់ចាប់ពីពេលនេះតទៅ ដោយប្រើរយៈពេល ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៨។ នៅពេលបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៨ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកក៏បានគូសបញ្ជាក់ថា ការពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រភូមិព្រែកចំនួន ៤៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃបន្ថែមទៀតនេះ គឹដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់អ្នកភ្នំពេញ​ ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទឹក។ ​

បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញមានសមត្ថភាពផលិតទឹកស្អាត ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខ្ពស់ជាងតម្រូវការបច្ចុប្បន្ន ដែលមានចន្លោះពី ៨៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ ៨៧ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៦៖ រដ្ឋាភិបាលកម្ពុជាគ្រោងប្រមូលថវិកាជាតិប្រមាណ $៨,១ពាន់លាន ដើម្បីបង្កើនចំណូល

រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្ន […]

៩ខែ ខេត្តក្រចេះរកចំណូលបានជិត ៥០០លានរៀល តាមរយៈសេវាច្រកចេញចូលតែមួយ

ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្ […]

រយៈពេល១០ខែ កម្ពុជារកចំណូលបានជាង $៣៦លាន ពីការលក់សំបុត្រទេសចរណ៍

គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសច […]

អាមេរិកសម្រេចផ្តល់ជំនួយជាង ៦៧ម៉ឺនដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា

អង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA) បានផ្តល់ហិរញ្ញប្បទា […]

ព្រះវររាជមាតាជាតិខ្មែរ ឧបត្ថម្ភ ២០ពាន់ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) 

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់តាមរយៈសម្តេចមហាមន្ត្រី […]

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទ […]