ជាង ២០០ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធីធុរកិច្ចលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗបីគឺ OCIC, TC និង HTS ដើម្បីរៀបចំកម្មវិធីធុរកិច្ចលើកទី១២ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនមកពីជាង ២០០ក្រុមហ៊ុន ។

កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ក្នុងអគារ City Hall កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២  ក្នុងគោលបំណងផ្តល់ឱកាស ដល់សមាជិកសមាគមទាំងអស់ អាចជួបជុំសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញក្នុងការស្វែងរកដៃគូសហការវិនិយោគ ព្រមទាំងអាចទទួលបាននូវព័ត៌មានបន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។​។

បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជាមានសមាជិកសរុប ៨៦ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ផ្គត់ផ្គង់សម្ភារ បរិក្ខារ គ្រឿងចក្រធំៗ និង ក្រុមហ៊ុនជាច្រើនទៀតទាំងក្នុងវិស័យសំណង់ អចលនទ្រព្យ អភិវឌ្ឍន៍លំនៅឋាន  ធានារ៉ាប់រង និងដឹកជញ្ជូន

លោកឧកញ៉ា ឆាលស៍ វ៉ាន តំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា ជាពិសេសលោកសង្ឃឹមថា កម្មវិធីនេះនឹងផ្តល់ជាឱកាសដល់អ្នកដែលបានចូលរួមទាំងអស់ឱ្យទទួលបានប្រយោជន៍ និង ជោគជ័យពីការទំនាក់ទំនងជាមួយគ្នា ការសហការគ្នា និងការចែករំលែកកិច្ចការធុរកិច្ចនេះផងដែរ។ (អានបន្ថែម)

សូមចុចទីនេះ ដើម្បីមើលកម្រងរូបភាព

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ

  សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន […]

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ […]

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ស […]

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធ […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អ […]