ជីប ម៉ុង លែន នឹងកែប្រែមុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ កាលពីពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាន​នេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។

ថ្លែងក្នុងកម្មវិធីភ្ជាប់​ទំនាក់ទំនង​អតិថិជន ហ្គ្រែន ភ្នំពេញ កាល​​ពី​ថ្ងៃទី​ ២២ វិច្ឆិកា លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា “គោលបំណងចម្បង​បច្ចុប្បន្នរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺធ្វើយ៉ាងណាកែលម្អសេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា។ ជំហានបន្ទាប់ យើងនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធ​ក្នុងគម្រោងដែលមានស្រាប់ ដើម្បីធ្វើឲ្យការរស់នៅ និងការប្រកបរបររបស់អតិថិជនទាំងអស់ដែលរស់នៅក្នុងគម្រោងរបស់យើងមានភាពប្រសើរឡើង”។

លោកបន្តថា “យើងខ្ញុំក៏កំពុងសិក្សាជាមួយអ្នកជំនាញអំពីគម្រោងមេដើម្បីកែប្រែមុខមាត់វិសាលភាពតំបន់ដីអភិវឌ្ឍន៍នេះឲ្យទៅជា​តំបន់លំនៅឋាន​ និងពាណិជ្ជកម្ម ដែលពោរពេញទៅដោយឱកាស និងសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍនិងពង្រីកអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗផងដែរ”។

ក្រៅពីផែនការ​កែលម្អមុខមាត់ថ្មីរបស់គម្រោងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ផ្តោតសំខាន់លើការវិនិយោគរយៈពេល​វែងឆ្ងាយដើម្បីអភិវឌ្ឍតំបន់សែនសុខនេះឲ្យទៅតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលជាជម្រើសល្អបំផុតទាំង​សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្ម។​

ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ដែល​រចនាលំនៅឋាន ទំនើប​​ទាន់សម័យ និងសាងសង់​​លំនៅឋាន​រឹង​មាំ ស្រព​តាម​​បទដ្ឋានអន្តរជាតិ។ សព្វថ្ងៃក្រុមហ៊ុនដ៏ធំមួយនេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋាន និង ខុនដូ ធំៗចំនួន ១០ គម្រោងហើយ ដែលសុទ្ធតែស្ថិតនៅលើទីតាំងសក្តានុពល។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]